ព្រះត្រៃបិដក ភាគ ២២
            
        
        
            
            
                
                វត្ថុរបស់អ្នក អ្នកគួរនឹងធ្វើតថាគត តាមសេចក្តីប្រាថ្នារបស់អ្នក ឲ្យតថាគតជាមនុស្សថោកទាបបានមែន។ មួយវិញទៀត ប្រសិនបើតថាគត ប្រកាន់ទឹក ភ្លើង ខ្យល់ ពួកសត្វ ពួកទេវតា បជាបតិទេវរាជ ព្រហ្ម ឈ្មោះថាដេកនៅក្បែរអ្នក ឈ្មោះថា ដេកត្រាំក្នុងវត្ថុរបស់អ្នក អ្នកគួរនឹងធ្វើតថាគត តាមសេចក្តីប្រាថ្នារបស់អ្នក ឲ្យតថាគត ជាមនុស្សថោកទាបបានមែន។ ម្នាលព្រហ្ម ប៉ុន្តែតថាគត ស្គាល់គតិរបស់អ្នក ស្គាល់អានុភាពរបស់អ្នកហើយថា ពកព្រហ្ម មានឫទ្ធិច្រើនយ៉ាងនេះ ពកព្រហ្ម មានអានុភាពច្រើនយ៉ាងនេះ ពកព្រហ្ម មានស័ក្តិធំយ៉ាងនេះ។ ពកព្រហ្មទូលសួរថា បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ចុះព្រះអង្គស្គាល់គតិរបស់ខ្ញុំ ស្គាល់អានុភាពរបស់ខ្ញុំថា ពកព្រហ្ម មានឫទ្ធិច្រើនយ៉ាងនេះ ពកព្រហ្ម មានអានុភាពច្រើនយ៉ាងនេះ ពកព្រហ្ម មានស័ក្តិធំយ៉ាងនេះ តើដោយប្រការដូចម្តេច។ 
ព្រះអង្គត្រាស់ថា ព្រះចន្ទ្រ និងព្រះអាទិត្យទាំងឡាយ ដើរបំភ្លឺទិសទាំងឡាយ ឲ្យបានភ្លឺត្រឹមណា លោកគឺចក្កវាឡទាំងមួយពាន់ ក៏កំណត់ត្រឹមនោះ អំណាចរបស់អ្នក ប្រព្រឹត្តទៅបានតែ
             
            
         
        
            
                ID: 636824962417900096 
                
            
            
                ទៅកាន់ទំព័រ៖