ព្រះត្រៃបិដក ភាគ ២២

ត្រឹម​ចក្កវាឡ​មួយ​ពាន់​នុ៎ះ​ ​មួយទៀត​ ​អ្នក​ស្គាល់​ពួក​សត្វ​ថោកទាប​ ​និង​ពួក​សត្វ​ខ្ពង់ខ្ពស់​ ​សត្វ​ដែល​ប្រកបដោយ​រាគៈ​ ​និង​សត្វ​ដែល​ប្រាសចាក​រាគៈ​ ​ស្គាល់​ចក្កវាឡ​នេះ​ ​ចក្រវាឡ​ដទៃ​ ​ស្គាល់​ដំណើរ​មក​ ​និង​ដំណើរ​ទៅ​ ​របស់​សត្វ​ទាំងឡាយ​។​

 ម្នាល​ព្រហ្ម​ ​តថាគត​ ​ស្គាល់​គតិ​ ​ស្គាល់​អានុភាព​របស់​អ្នក​ ​យ៉ាងនេះ​ថា​ ​ពក​ព្រហ្ម​ ​មាន​ឫទ្ធិ​ច្រើនយ៉ាង​នេះ​ ​ពក​ព្រហ្ម​ ​មាន​អានុភាព​ច្រើនយ៉ាង​នេះ​ ​ពក​ព្រហ្ម​ ​មាន​ស័ក្តិធំ​យ៉ាងនេះ​។​ ​ម្នាល​ព្រហ្ម​ ​នៅ​មាន​ព្រហ្ម៣ពួក​ដទៃទៀត​ ​អ្នក​មិនដឹង​ ​មិនឃើញ​ព្រហ្ម​ទាំង៣ពួក​នោះ​ទេ​ ​តថាគត​ ​ទើប​ដឹង​ ​ទើប​ឃើញ​ព្រហ្ម​ទាំង៣ពួក​នោះ​បាន​។​ ​ម្នាល​ព្រហ្ម​ ​មាន​ពួក​ព្រហ្ម​មួយ​ ​ឈ្មោះ​អាភស្សរៈ​។​ ​ខ្លួន​អ្នក​ច្យុត​អំពី​ទីនោះ​ ​បាន​មក​កើត​ក្នុង​ទីនេះ​ ​ស្មារតី​របស់​អ្នកនោះ​ ​ក៏​ភ្លេចបាត់​ទៅ​ ​ដោយសារ​នៅក្នុង​ទីនេះ​យូរ​ពេក​ ​ព្រោះហេតុនោះ​ ​បាន​ជា​អ្នក​មិនដឹង​ ​មិនឃើញ​អាភស្សរ​ព្រហ្ម​នោះ​ ​តថាគត​ ​ទើប​ដឹង​ ​ទើប​ឃើញ​ព្រហ្ម​នោះ​បាន​។​ ​ម្នាល​ព្រហ្ម​ ​យ៉ាងនេះ​ឯង​ ​តថាគត​ ​មិនមែន​ស្មើនឹង​អ្នក​ទេ​ ​តថាគត​ ​ដឹង​
ថយ | ទំព័រទី ៣៦៩ | បន្ទាប់
ID: 636824963160637402
ទៅកាន់ទំព័រ៖