ព្រះត្រៃបិដក ភាគ ២២

ក៏​នៅ​អស់​បុព្វណ្ហសម័យ​ ​ដោយ​វិហារ​សមាបត្តិ​នោះ​បាន​ ​បើ​ប្រាថ្នា​ដើម្បី​នៅ​អស់​មជ្ឈន្តិកសម័យ​ ​ដោយ​វិហារ​សមាបត្តិ​ណា​ ​ក៏​នៅ​អស់​មជ្ឈន្តិកសម័យ​ ​ដោយ​វិហារ​សមាបត្តិ​នោះ​បាន​ ​បើ​ប្រាថ្នា​ដើម្បី​នៅ​ ​អស់​សាយណ្ហសម័យ​ ​ដោយ​វិហារ​សមាបត្តិ​ណា​ ​ក៏​នៅ​អស់​សាយណ្ហសម័យ​ ​ដោយ​វិហារ​សមាបត្តិ​នោះ​បាន​ ​ម្នាល​អាវុសោ​មោគ្គល្លាន​ ​ដូចជា​ហិប​សំពត់​ ​ដ៏​ពេញដោយ​សំពត់​ទាំងឡាយ​ ​ជ្រលក់​ដោយ​ពណ៌​ផ្សេង​ៗ​ ​របស់​ព្រះរាជា​ ​ឬ​រាជមហាមាត្យ​ ​ព្រះរាជា​ ​និង​រាជ​មហាមាត្រ​នោះ​ ​បើ​ប្រាថ្នា​ដើម្បី​ទ្រទ្រង់​ ​នូវ​គូ​សំពត់​ណា​ ​អស់​បុព្វណ្ហសម័យ​ ​ក៏​ទ្រទ្រង់​ ​នូវ​គូ​សំ​ពត់​នោះ​ៗ​ ​អស់​បុព្វណ្ហសម័យ​ ​បើ​ប្រាថ្នា​ដើម្បី​ទ្រទ្រង់​ ​នូវ​គូ​សំពត់​ណា​ ​អស់​មជ្ឈន្តិកសម័យ​ ​ក៏​ទ្រទ្រង់​ ​នូវ​គូ​សំ​ពត់​នោះ​ៗ​ ​អស់​មជ្ឈន្តិកសម័យ​ ​បើ​ប្រាថ្នា​ ​ដើម្បី​ទ្រទ្រង់​ ​នូវ​គូ​សំពត់​ណា​ ​អស់​សាយណ្ហសម័យ​ ​ក៏​ទ្រទ្រង់​ ​នូវ​គូ​សំ​ពត់​នោះ​ៗ​ ​អស់​សាយណ្ហសម័យ​ ​ម្នាល​អាវុសោ​មោគ្គល្លាន​ ​ភិ​ក្ខុញុំាង​ចិត្ត​ឲ្យ​ប្រព្រឹត្តទៅ​ ​ក្នុង​អំណាច​ខ្លួន​ផង​ ​ភិក្ខុ​មិន​ ​បាន​ប្រព្រឹត្តទៅ​តាម​អំណាច​នៃ
ថយ | ទំព័រទី ៣៧ | បន្ទាប់
ID: 636824788005575690
ទៅកាន់ទំព័រ៖