ព្រះត្រៃបិដក ភាគ ២២
ច្បាស់ហើយ នឹងឲ្យថោកទាបជាងអ្នកដូចម្តេចបាន តថាគត ត្រូវតែប្រសើរជាងអ្នកដោយពិត។ ម្នាលព្រហ្ម នៅមានពួកព្រហ្ម ឈ្មោះសុភកិណ្ហៈ និងពួកព្រហ្មឈ្មោះវេហប្ផលៈ អ្នកមិនដឹង មិនឃើញពួកព្រហ្មទាំងនោះទេ តថាគត ទើបដឹង ទើបឃើញពួកព្រហ្មនោះបាន។ ម្នាលព្រហ្ម យ៉ាងនេះឯង តថាគត មិនមែនស្មើនឹងអ្នកទេ តថាគត ដឹងហើយ នឹងឲ្យថោកទាបជាងអ្នក ដូចម្តេចបាន តថាគត ត្រូវតែប្រសើរជាងអ្នកដោយពិត។ ម្នាលព្រហ្ម តថាគត ដឹងច្បាស់នូវផែនដី ថាជាផែនដីពិត ដឹងច្បាស់នូវព្រះនិព្វាន ដែលសត្វមិនធ្លាប់ដល់ ដោយសភាពនៃផែនដីពិត បានជាតថាគត មិនប្រកាន់នូវផែនដី មិនប្រកាន់ក្នុងផែនដី មិនប្រកាន់អំពីផែនដី មិនប្រកាន់ថាផែនដីរបស់តថាគត មិនប្រកាសផែនដី។ ម្នាលព្រហ្ម កាលបើយ៉ាងនេះ តថាគត មិនមែនជាបុគ្គលស្មើនឹងអ្នកទេ តថាគត ត្រាស់ដឹងហើយ នឹងឲ្យថោកទាបជាងអ្នក ដូចម្តេចបាន តថាគត ត្រូវតែប្រសើរជាងអ្នកដោយពិត។ ម្នាលព្រហ្ម តថាគត ដឹងច្បាស់នូវទឹក។បេ។ ម្នាលព្រហ្ម តថាគតដឹងច្បាស់នូវភ្លើង...
ID: 636824963408209837
ទៅកាន់ទំព័រ៖