ព្រះត្រៃបិដក ភាគ ២២

ម្នាល​ព្រហ្ម​ ​តថាគត​ ​ដឹង​ច្បាស់​នូវ​ខ្យល់​.​.​.​ ​ម្នាល​ព្រហ្ម​ ​តថាគត​ ​ដឹង​ច្បាស់​នូវ​ពួក​សត្វ​.​.​.​ ​ម្នាល​ព្រហ្ម​ ​តថាគត​ ​ដឹង​ច្បាស់​នូវ​ពួក​ទេវតា​.​.​.​ ​ម្នាល​ព្រហ្ម​ ​តថាគត​ ​ដឹង​ច្បាស់​នូវ​ប​ជា​បតិ​ទេវរាជ​.​.​.​ ​ម្នាល​ព្រហ្ម​ ​តថាគត​ ​ដឹង​ច្បាស់​នូវ​ព្រហ្ម​.​.​.​ ​ម្នាល​ព្រហ្ម​ ​តថាគត​ ​ដឹង​ច្បាស់​នូវ​ពួក​ព្រហ្ម​ឈ្មោះ​អាភស្សរៈ​ ​ម្នាល​ព្រហ្ម​ ​តថាគត​ ​ដឹង​ច្បាស់​នូវ​ព្រហ្ម​ឈ្មោះ​សុភ​កិ​ណ្ហៈ​.​.​.​ ​ម្នាល​ព្រហ្ម​ ​តថាគត​ ​ដឹង​ច្បាស់​នូវ​ព្រហ្ម​ឈ្មោះ​វេ​ហប្ផ​លៈ​.​.​.​ ​ម្នាល​ព្រហ្ម​ ​តថាគត​ ​ដឹង​ច្បាស់​នូវ​ព្រហ្ម​ជា​ច្បង​គេ​.​.​.​ ​ម្នាល​ព្រហ្ម​ ​តថាគត​ ​ដឹង​ច្បាស់​នូវ​វត្ថុ​ទាំងពួង​ ​ថា​ជា​វត្ថុ​ទាំងពួង​ពិត​ ​ដឹង​ច្បាស់​នូវ​ព្រះនិព្វាន​ ​ដែល​សត្វ​មិនធ្លាប់​ដល់​ ​ដោយ​សភាព​នៃ​វត្ថុ​ទាំងពួង​ ​បាន​ជាត​ថា​គត​ ​មិន​ប្រកាន់​វត្ថុ​ទាំងពួង​ ​មិន​ប្រកាន់​ក្នុង​វត្ថុ​ទាំងពួង​ ​មិន​ប្រកាន់​អំពី​វត្ថុ​ទាំងពួង​ ​មិន​ប្រកាន់​វត្ថុ​ទាំងពួង​ ​ថា​ជា​របស់​តថាគត​ ​មិន​ប្រកាស​នូវ​វត្ថុ​ទាំងពួង​។​ ​ម្នាល​ព្រហ្ម​ ​កាលបើ​យ៉ាងនេះ​ ​តថាគត​ ​មិនមែន​ស្មើនឹង​អ្នក​ទេ​ ​តថាគត​ ​ត្រាស់​ដឹង​ហើយ​ ​នឹង​ឲ្យ​ថោកទាប​ជាង​អ្នក​ ​ដូចម្តេច​បាន​ ​តថាគត​ ​ត្រូវតែ​ប្រសើរ​ជាង​អ្នក​ដោយពិត​។​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​បើ​ព្រះអង្គ​ដឹង​នូវ​ព្រះនិព្វាន​ ​ដែល​សត្វ​មិនធ្លាប់​ដល់​ ​ដោយ​សភាព​ ​នៃ​វត្ថុ​ទាំងពួង​ហើយ​ ​សូមកុំ​ឲ្យ​ពាក្យ​របស់​ព្រះអង្គ​ ​សោះសូន្យ​ទទេ​ឥតអំពើ​ឡើយ​។​ ​វិញ្ញាណ​ឈ្មោះ​
ថយ | ទំព័រទី ៣៧១ | បន្ទាប់
ID: 636824963628170223
ទៅកាន់ទំព័រ៖