ព្រះត្រៃបិដក ភាគ ២២
អនិទស្សនៈ
(១) ឈ្មោះអនន្តៈ
(២) មានពន្លឺ ភ្លឺជាងធម្មជាតទាំងអស់ ដែលសត្វមិនធ្លាប់បានដល់ ដោយសភាពនៃផែនដី មិនធ្លាប់បានដល់ ដោយសភាពនៃទឹក មិនធ្លាប់បានដល់ ដោយសភាពនៃភ្លើង មិនធ្លាប់បានដល់ ដោយសភាពនៃខ្យល់ មិនធ្លាប់បានដល់ ដោយសភាពជាពួកសត្វ មិនធ្លាប់បានដល់ ដោយសភាពជាទេវតា មិនធ្លាប់បានដល់ ដោយសភាពជាបជាបតិទេវរាជ មិនធ្លាប់បានដល់ ដោយសភាពជាព្រហ្ម មិនធ្លាប់បានដល់ ដោយសភាពជាអាភស្សរព្រហ្ម មិនធ្លាប់បានដល់ ដោយសភាពជាសុភកិណ្ហព្រហ្ម មិនធ្លាប់បានដល់ ដោយសភាពជាវេហប្ផលព្រហ្ម មិនធ្លាប់បានដល់ ដោយសភាព នៃព្រហ្មជាច្បង មិនធ្លាប់បានដល់ ដោយសភាពនៃវត្ថុទាំងពួង។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ណ្ហើយចុះ ខ្ញុំនឹងបំបាត់ខ្លួនអំពីព្រះអង្គ ឥឡូវនេះ។ ម្នាលព្រហ្ម អើ បើអ្នកអាច ក៏ចូរបំបាត់ខ្លួន អំពីតថាគត ឥឡូវនេះមើល។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ពកព្រហ្ម គិត
(១)-(២) វិញ្ញាណនេះ ជាឈ្មោះនៃព្រះនិព្វាន ជួនកាលហៅថា អនិទស្សនៈ ថាអនន្តៈ។ ដែលឈ្មោះថា អនិទស្សនៈ ព្រោះមិនមានរូបារម្មណ៍ មកកាន់រង្វង់ចក្ខុវិញ្ញាណ ដែលឈ្មោះថា អនន្តៈ ព្រោះប្រាសចាកការកើត និងវិនាសទៅវិញ។ អដ្ឋកថា។
ID: 636824963994302866
ទៅកាន់ទំព័រ៖