ព្រះត្រៃបិដក ភាគ ២២
ថា អាត្មាអញ នឹងបំបាត់ខ្លួន អំពីព្រះសមណគោតម អាត្មាអញ នឹងបំបាត់ខ្លួន អំពីព្រះសមណគោតម ហើយក៏មិនអាចនឹងបំបាត់ខ្លួន អំពីតថាគតបានឡើយ។ ម្នាលភិក្ខុទាំងឡាយ កាលបើពកព្រហ្មពោលយ៉ាងនេះហើយ តថាគត ក៏បានពោលនឹងពកព្រហ្មយ៉ាងនេះវិញថា ម្នាលព្រហ្ម បើដូច្នោះ តថាគត នឹងបំបាត់ខ្លួនអំពីអ្នកវិញ។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ បើព្រះអង្គអាច ក៏ចូរបំបាត់ខ្លួន អំពីខ្ញុំទៅមើល។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង តថាគត និមិត្តនូវឥទ្ធាភិសង្ខារ មានសភាពដូច្នោះថា ព្រហ្ម និងព្រហ្មបរិស័ទ ព្រមទាំងព្រហ្មបារិសជ្ជា ឲ្យឮតែសំឡេងរបស់តថាគតប៉ុណ្ណោះ តែមិនបានឃើញតថាគតឡើយ។ កាលតថាគត បំបាត់ខ្លួនទៅហើយ ក៏បានពោលនូវព្រះគាថានេះថា
តថាគត ឃើញភ័យក្នុងភពផង ឃើញនូវពួកសត្វ ដែលកំពុងស្វែងរកនូវភពផង ហើយមិនបានពោលសរសើរ គឺមិនស្វែងរកភពណាមួយ ទាំងមិនប្រកាន់នូវសេចក្តីត្រេកអរ (ក្នុងភព)ឡើយ។
[១៩៥] ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ព្រហ្ម និងព្រហ្មបរិស័ទ ព្រមទាំងព្រហ្មបារិសជ្ជា ក៏កើតសេចក្តីអស្ចារ្យ ក្នុងចិត្តថា
ID: 636824964346873486
ទៅកាន់ទំព័រ៖