ព្រះត្រៃបិដក ភាគ ២២

អើ​ ​ហេតុនេះ​ជា​អស្ចារ្យ​ណាស់​ហ្ន៎​ ​អើ​ហេតុនេះ​មិនដែល​មាន​ទេ​ហ្ន៎​ ​ព្រះសមណគោតម​ ​ពេញជា​មាន​ឫទ្ធិ​ច្រើន​ ​ពេញជា​មាន​អានុភាព​ច្រើន​មែន​ ​មួយទៀត​ ​មុន​អំពី​កាល​នេះ​ ​យើង​ទាំងឡាយ​ ​មិនដែល​បានឃើញ​ ​មិនដែល​បានឮ​ថា​ ​មាន​សមណៈ​ ​ឬ​ព្រាហ្មណ៍​ដទៃ​ ​មាន​ឫទ្ធិ​ច្រើន​ ​មាន​អានុភាព​ច្រើន​ ​ឲ្យ​ដូចជា​ព្រះសមណគោតម​ ​ដែល​ចេញ​ចាក​សក្យត្រកូល​ ​មក​បួស​នេះ​ឡើយ​ ​អើហ្ន៎​ ​ព្រះសមណគោតម​ ​ចេះ​ផ្តិល​ផ្តាច់​នូវ​ភព​ ​ព្រមទាំង​ឫសគល់​របស់​ពួក​សត្វ​ ​ដែល​រីករាយ​ក្នុង​ភព​ ​ត្រេកអរ​ក្នុង​ភព​ ​ពេញចិត្ត​ក្នុង​ភព​បាន​។​
 [​១៩៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ ​មារ​មានចិត្ត​បាប​ ​បាន​ចូល​ជ្រែក​សរីរៈ​នៃ​ព្រហ្ម​បារិ​សជ្ជា​មួយ​រូប​ ​ហើយ​បាន​ពោល​នឹង​តថាគត​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​ប្រសិនបើ​ព្រះអង្គ​ជ្រាប​ច្បាស់​យ៉ាងនេះ​ ​ប្រសិនបើ​ត្រាស់​ដឹង​ ​(​សច្ចៈ​)​ ​យ៉ាងនេះ​ហើយ​ ​សូម​ព្រះអង្គ​កុំ​ពន្យល់​ពួក​សាវ័ក​ ​កុំ​ពន្យល់​ពួក​បព្វជិត​ ​កុំ​សំដែងធម៌​ ​ដល់​ពួក​សាវ័ក​ ​កុំ​សំដែងធម៌​ ​ដល់​ពួក​បព្វជិត​ឡើយ​ ​កុំ​ធ្វើ​សេចក្តី​ប្រាថ្នា​ក្នុង​ពួក​សាវ័ក​ ​កុំ​ធ្វើ​សេចក្តី​ប្រាថ្នា​ក្នុង​ពួក​បព្វជិត​ឡើយ​។​ ​ម្នាល​ភិក្ខុ​ ​ក្នុង​កាលមុន​ខ្លួន​លោក​ ​(​ទៅទៀត​)​ ​មាន​ពួក​សមណព្រាហ្មណ៍​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​
ថយ | ទំព័រទី ៣៧៤ | បន្ទាប់
ID: 636824964698352104
ទៅកាន់ទំព័រ៖