ព្រះត្រៃបិដក ភាគ ២២

ពេក​ ​សូម​ប្រក​បរឿយៗ​ ​នូវ​ធម៌​ជា​គ្រឿង​នៅជា​សុខ​ ​ក្នុង​បច្ចុប្បន្ន​ចុះ​ ​ព្រោះថា​ ​ការដែល​មិន​សំដែង​ ​(​ធម៌​)​ ​ប្រាប់​ជន​ដទៃ​ ​ជា​ការ​ប្រពៃ​ ​ម្នាល​អ្នក​និទ៌ុក្ខ​ ​សូម​លោក​កុំ​ទូន្មាន​អ្នកដទៃ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​មារ​ពោល​យ៉ាងនេះ​ហើយ​ ​ទើប​តថាគត​ ​បាន​ពោល​ពាក្យ​នេះ​ ​នឹង​មារ​មានចិត្ត​បាប​វិញ​ថា​ ​ម្នាល​មារ​មានចិត្ត​បាប​ ​តថាគត​ស្គាល់​អ្នក​ច្បាស់​ហើយ​ ​អ្នក​កុំ​មើលងាយ​ថា​ ​ឥត​អ្នកណាមួយ​ស្គាល់​អាត្មាអញ​ ​ដូច្នេះ​ឡើយ​ ​ម្នាល​មារ​មានចិត្ត​បាប​ ​អ្នក​ហ្នឹងហើយ​ជា​មារ​ ​ម្នាល​មារ​មានចិត្ត​បាប​ ​អ្នកជា​អ្នក​មិន​អនុគ្រោះ​តថាគត​ ​ដោយ​ប្រយោជន៍​ទេ​ ​បាន​ជា​និយាយ​យ៉ាងនេះ​ ​ម្នាល​មារ​មានចិត្ត​បាប​ ​អ្នក​អនុគ្រោះ​តថាគត​ ​ដោយ​អំពើ​ឥតប្រយោជន៍​ ​បាន​ជា​និយាយ​យ៉ាងនេះ​។​ ​ម្នាល​មារ​មានចិត្ត​បាប​ ​ព្រោះ​អ្នកមាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​សមណគោតម​សំដែងធម៌​ ​ដល់​ពួក​ជន​ណា​ ​ពួក​ជន​នោះ​ ​នឹង​កន្លង​ផុតវិស័យ​របស់​អាត្មាអញ​។​ ​ម្នាល​មារ​មានចិត្ត​បាប​ ​ឯ​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​មិនមែន​ជា​សម្មាសម្ពុទ្ធ​ទេ​ ​តែ​ប្តេជ្ញា​ថា​ ​យើង​ជា​សម្មាសម្ពុទ្ធ​ ​ម្នាល​មារ​មានចិត្ត​បាប​ ​តថាគត​ ​ជា​សម្មាសម្ពុទ្ធ​ពិត​ ​ទើប​ប្តេជ្ញា​ថា​សម្មាសម្ពុទ្ធ​។​ ​ម្នាល​មារ​មានចិត្ត​បាប​ ​ទោះបី​តថាគត​ ​សំដែងធម៌​ដល់​ពួក​សាវ័ក​ក្តី​ ​ក៏​នៅ​
ថយ | ទំព័រទី ៣៧៦ | បន្ទាប់
ID: 636824965270405109
ទៅកាន់ទំព័រ៖