ព្រះត្រៃបិដក ភាគ ២២
ជាតថាគតដដែល ម្នាលមារមានចិត្តបាប ទោះបីតថាគត មិនសំដែងធម៌ដល់ពួកសាវ័កក្តី ក៏នៅជាតថាគតដដែល ម្នាលមារមានចិត្តបាប ទោះបីតថាគត ពន្យល់ពួកសាវ័កក្តី ក៏នៅជាតថាគតដដែល ម្នាលមារមានចិត្តបាប ទោះបីតថាគត មិនពន្យល់ពួកសាវ័កក្តី ក៏នៅជាតថាគតដដែល ដំណើរនោះព្រោះហេតុអ្វី ម្នាលមារមានចិត្តបាប ព្រោះតថាគត បានលះបង់ នូវអាសវៈ ដែលជាសង្កិលេសធម៌ ជាធម៌តាក់តែងភពថ្មី ប្រកបដោយសេចក្តីក្រវល់ក្រវាយ មានទុក្ខជាផល មានជាតិ ជរា និងមរណៈ តទៅខាងមុខ បានទាំងផ្តាច់ផ្តិលឫសគល់អស់ហើយ បានធ្វើវត្ថុសម្រាប់កើតទៀត ឲ្យអស់រលីង ដូចជាដើមត្នោត ដែលគេគាស់ក្របែល រំលើងឲ្យលែងដុះទៅទៀតហើយ បានធ្វើឲ្យលែងមានបែបភាពតទៅទៀតហើយ ឲ្យជាធម៌លែងមានកំណើតតទៅខាងមុខទៀតហើយ ម្នាលមារមានចិត្តបាប ដូចជាដើមត្នោត ដែលមានចុងកំបុតហើយ មិនគួរនឹងដុះឡើងវិញបាន យ៉ាងណា ម្នាលមារមានចិត្តបាប តថាគត បានលះបង់នូវអាសវៈទាំងឡាយ ជាសង្កិលេស ជាធម៌តាក់តែងភពថ្មីទៀត ប្រកបដោយសេចក្តីក្រវល់ក្រវាយ
ID: 636824965568521632
ទៅកាន់ទំព័រ៖