ព្រះត្រៃបិដក ភាគ ២២

មារ​ត​ជ្ជ​នី​យសូ​ត្រ​ ​ទី១០​


 [​១៩៧​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ភេ​សក​ឡា​វ័ន​ ​ជាទី​ឲ្យ​នូវ​អភ័យ​ដល់​ម្រឹគ​ ​ជិត​ក្រុង​ឈ្មោះ​ ​សុំ​សុ​មារ​គិ​រៈ​ ​ក្នុង​ភ​គ្គ​ជនបទ​។​ ​គ្រានោះ​ ​ព្រះ​មហាមោគ្គល្លាន​មាន​អាយុ​ចង្រ្កម​ក្នុង​ទីវាល​។​ ​សម័យ​នោះ​ ​មារ​មានចិត្ត​បាប​ ​ចូល​ទៅ​នៅក្នុង​ផ្ទៃ​ ​សម្ងំ​ក្នុង​ពោះវៀន​របស់​ព្រះ​មហាមោគ្គល្លាន​មាន​អាយុ​។​ ​លំដាប់នោះ​ ​ព្រះ​មហាមោគ្គល្លាន​មាន​អាយុ​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​ដូចម្តេច​ហ្ន៎​ ​បាន​ជា​ផ្ទៃ​របស់​អាត្មា​អញ​ធ្ងន់​ៗ​ ​ហាក់ដូចជា​សណ្តែករាជមាស​ទទឹក​ដូច្នេះ​។​ ​លំដាប់នោះ​ ​ព្រះ​មហាមោគ្គល្លាន​មាន​អាយុ​ ​ចុះ​មក​អំពី​ចង្ក្រម​ ​ចូល​ទៅកាន់​វិហារ​ហើយ​ ​ក៏​អង្គុយ​លើ​អាសនៈ​ ​ដែលគេ​ក្រាល​ប្រគេន​។​ ​លុះ​ព្រះ​មហាមោគ្គល្លាន​មាន​អាយុ​ ​អង្គុយ​ហើយ​ ​ទើប​ពិចារណា​ឃើញ​នូវ​មារ​មានចិត្ត​បាប​ ​ដោយ​ឧបាយ​ចិត្តជា​របស់​ខ្លួន​។
ថយ | ទំព័រទី ៣៧៩ | បន្ទាប់
ID: 636824966234018801
ទៅកាន់ទំព័រ៖