ព្រះត្រៃបិដក ភាគ ២២

ចិត្ត​ផង​ ​ភិក្ខុ​នោះ​ ​ប្រាថ្នា​ដើម្បី​នៅ​អស់​បុព្វណ្ហសម័យ​ ​ដោយ​វិហារ​សមាបត្តិ​ណា​ ​ក៏​នៅ​អស់​បុព្វណ្ហសម័យ​ ​ដោយ​វិហារ​សមាបត្តិ​នោះ​ ​បើ​ប្រាថ្នា​ដើម្បី​នៅ​អស់​មជ្ឈន្តិកសម័យ​ ​ដោយ​វិហារ​សមាបត្តិ​ណា​ ​ក៏​នៅ​អស់​មជ្ឈន្តិកសម័យ​ ​ដោយ​វិហារ​សមាបត្តិ​នោះ​ ​បើ​ប្រាថ្នា​ ​ដើម្បី​នៅ​អស់​សាយណ្ហសម័យ​ ​ដោយ​វិហារ​សមាបត្តិ​ណា​ ​ក៏​នៅ​អស់​សាយណ្ហសម័យ​ ​ដោយ​វិហារ​សមាបត្តិ​នោះ​ ​ក៏​យ៉ាងនោះ​ដែរ​ ​ម្នាល​អាវុសោ​ ​មោគ្គល្លាន​ ​ព្រៃ​គោ​សិង្គ​សាលវ័ន​ ​រុងរឿង​ដោយសារ​ភិក្ខុ​រូប​នេះឯង​។​ ​ម្នាល​មោគ្គល្លាន​ ​ត្រូវ​ល្អ​ហើយ​ ​សារីបុត្រ​ព្យាករ​ត្រឹមត្រូវ​ ​តាមពិត​មែនហើយ​ ​ម្នាល​មោគ្គល្លាន​ ​ព្រោះថា​ ​សារីបុត្រ​ ​រមែង​ញុំាង​ចិត្ត​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​ក្នុង​អំណាច​ខ្លួន​ផង​ ​សារីបុត្រ​ ​មិនបាន​ប្រព្រឹត្តទៅ​ ​តាម​អំណាច​នៃ​ចិត្ត​ផង​ ​សារីបុត្រ​នោះ​ ​ប្រាថ្នា​ដើម្បី​នៅ​អស់​បុព្វណ្ហសម័យ​ ​ដោយ​វិហារ​សមាបត្តិ​ណា​ ​ក៏​នៅ​អស់​បុព្វណ្ហសម័យ​ ​ដោយ​វិហារ​សមាបត្តិ​នោះ​ ​បើ​ប្រាថ្នា​ ​ដើម្បី​នៅ​អស់​មជ្ឈន្តិកសម័យ​ ​ដោយ​វិហារ​សមាបត្តិ​ណា​ ​ក៏​នៅ​អស់​មជ្ឈន្តិកសម័យ​ ​ដោយ​វិហារ​សមាបត្តិ​នោះ​ ​បើ​ប្រាថ្នា​នៅ​អស់​សាយណ្ហសម័យ​ ​ដោយ​វិហារ​សមាបត្តិ​ណា​ ​ក៏​នៅ​អស់​សាយណ្ហសម័យ​ ​ដោយ​វិហារ​សមាបត្តិ​នោះ​។​
ថយ | ទំព័រទី ៣៨ | បន្ទាប់
ID: 636824788289652189
ទៅកាន់ទំព័រ៖