ព្រះត្រៃបិដក ភាគ ២២
[១៩៨] ព្រះមហាមោគ្គល្លានមានអាយុ បានឃើញមារដែលមានចិត្តបាបនោះ ចូលក្នុងផ្ទៃ សម្ងំនៅក្នុងពោះវៀន លុះឃើញហើយ ក៏បាននិយាយនឹងមារមានចិត្តបាបដូច្នេះថា ម្នាលមារមានចិត្តបាប អ្នកចូរចេញទៅ ម្នាលមារមានចិត្តបាប អ្នកចូរចេញទៅ អ្នកកុំបៀតបៀនព្រះតថាគត កុំបៀតបៀនសាវ័កព្រះតថាគតឡើយ ការបៀតបៀនដែលប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនចំរើន ដើម្បីសេចក្តីទុក្ខ អស់កាលជាអង្វែង កុំមានដល់អ្នកឡើយ។ គ្រានោះ មារមានចិត្តបាប មានសេចក្តីត្រិះរិះយ៉ាងនេះថា សមណៈនេះ មិនដឹង មិនស្គាល់អញទេ បានជានិយាយយ៉ាងនេះថា ម្នាលមារមានចិត្តបាប អ្នកចូរចេញទៅ ម្នាលមារមានចិត្តបាប អ្នកចូរចេញទៅ អ្នកកុំបៀតបៀនព្រះតថាគត កុំបៀតបៀនសាវ័កព្រះតថាគតឡើយ ការបៀតបៀនដែលប្រព្រឹត្តទៅដើម្បីសេចក្តីមិនចំរើន ដើម្បីសេចក្តីទុក្ខអស់កាលជាអង្វែង កុំមានដល់អ្នកឡើយ សូម្បីគ្រូនៃសាវ័កនោះ ក៏មិនគប្បីស្គាល់អាត្មាអញបានដោយឆាប់រហ័ស ចំណង់បើសាវ័កនេះ នឹងស្គាល់អាត្មាអញ ដូចម្តេចបាន។ លំដាប់នោះ ព្រះមហាមោគ្គល្លានមានអាយុ បាននិយាយនឹងមារមានចិត្តបាប យ៉ាងនេះថា ម្នាលមារមានចិត្តបាប អាត្មាស្គាល់អ្នកច្បាស់ហើយ អ្នកកុំមើលងាយថា
ID: 636824966562399378
ទៅកាន់ទំព័រ៖