ព្រះត្រៃបិដក ភាគ ២២

ឥតមាន​អ្នកណា​ស្គាល់​អញ​ ​យ៉ាងនេះ​ដូច្នេះ​ ​ម្នាល​មារ​មានចិត្ត​បាប​ ​អ្នក​ហ្នឹងហើយ​ជា​មារ​ ​ម្នាល​មារ​មានចិត្ត​បាប​ ​ឯ​អ្នកតែង​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​សមណៈ​នេះ​ ​មិន​ស្គាល់​អញ​ ​មិនឃើញ​អញ​ទេ​ ​បាន​ជា​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​មារ​មានចិត្ត​បាប​ ​អ្នក​ចូរ​ចេញទៅ​ ​ម្នាល​មារ​មានចិត្ត​បាប​ ​អ្នក​ចូរ​ចេញទៅ​ ​អ្នក​កុំ​បៀតបៀន​ព្រះ​តថាគត​ ​កុំ​បៀតបៀន​សាវ័ក​ព្រះ​តថាគត​ឡើយ​ ​ការបៀតបៀន​ដែល​ប្រព្រឹត្តទៅ​ដើម្បី​សេចក្តី​មិន​ចំរើន​ ​ដើម្បី​សេចក្តី​ទុក្ខ​ ​អស់​កាល​ជា​អង្វែង​ ​កុំ​មានដល់​អ្នក​ឡើយ​ ​សូម្បី​គ្រូ​នៃ​សាវ័ក​នោះ​ ​ក៏​មិន​គប្បី​ស្គាល់​អាត្មាអញ​បាន​ដោយ​ឆាប់រហ័ស​ ​ចំណង់បើ​សាវ័ក​នេះ​ ​នឹង​ស្គាល់​អាត្មាអញ​ដូចម្តេច​បាន​។​ ​លំដាប់នោះ​ ​មារ​មានចិត្ត​បាប​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​សមណៈ​នេះ​ស្គាល់​ ​ឃើញ​អាត្មាអញ​មែន​ ​បាន​ជា​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​មារ​មានចិត្ត​បាប​ ​អ្នក​ចូរ​ចេញទៅ​ ​ម្នាល​មារ​មានចិត្ត​បាប​ ​អ្នក​ចូរ​ចេញទៅ​ ​អ្នក​កុំ​បៀតបៀន​ព្រះ​តថាគត​ ​កុំ​បៀតបៀន​សាវ័ក​របស់​ព្រះ​តថាគត​ឡើយ​ ​ការបៀតបៀន​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​មិន​ចំរើន​ ​ដើម្បី​សេចក្តី​ទុក្ខ​ ​អស់​កាល​ជា​អង្វែង​ ​កុំ​មានដល់​អ្នក​ឡើយ​។​ ​គ្រានោះ​ ​មារ​មានចិត្ត​បាប​ ​ឡើង​មក​តាម​មាត់​ ​នៃ​ព្រះ​មហាមោគ្គល្លាន​មាន​អាយុ​ ​មក​ឋិតនៅ​ត្រង់​សន្ទះទ្វារ​។
ថយ | ទំព័រទី ៣៨១ | បន្ទាប់
ID: 636824966800611796
ទៅកាន់ទំព័រ៖