ព្រះត្រៃបិដក ភាគ ២២

 [​១៩៩​]​ ​ព្រះ​មហាមោគ្គល្លាន​មាន​អាយុ​ ​បានឃើញ​មារ​មានចិត្ត​បាប​នោះ​ ​មក​ឋិតនៅ​ត្រង់​សន្ទះទ្វារ​ ​លុះ​ឃើញ​ហើយ​ ​ទើប​និយាយ​នឹង​មារ​មានចិត្ត​បាប​ ​យ៉ាងនេះ​ថា​ ​ម្នាល​មារ​មានចិត្ត​បាប​ ​អាត្មា​ឃើញ​អ្នក​ក្នុង​ទីនេះ​ដែរ​ ​អ្នក​កុំ​មើលងាយ​ថា​ ​មិន​មាន​អ្នកណា​ឃើញ​អាត្មាអញ​ ​ដូច្នេះ​ឡើយ​ ​ម្នាល​មារ​មានចិត្ត​បាប​ ​អ្នក​នុ៎ះ​ឋិតនៅ​ត្រង់​សន្ទះទ្វារ​។​ ​ម្នាល​មារ​មានចិត្ត​បាប​ ​កាលពីដើម​មក​ ​អាត្មា​បាន​កើតជា​មារ​ឈ្មោះ​ ​ទូ​សី​ ​ប្អូនស្រី​របស់​អាត្មា​នោះ​ឈ្មោះ​ ​នាង​កាឡី​ ​ខ្លួន​អ្នកជា​កូនប្រុស​របស់​ប្អូនស្រី​នោះ​ ​អ្នកនោះ​ ​ត្រូវជា​ក្មួយ​របស់​អាត្មា​។​ ​ក៏​សម័យ​នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់ព្រះ​នាម​កកុសន្ធៈ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​ត្រាស់​ឡើង​ក្នុង​លោក​។​ ​ម្នាល​មារ​មានចិត្ត​បាប​ ​ព្រះមានព្រះភាគ​ ​ទ្រង់ព្រះ​នាម​កកុសន្ធៈ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​ទ្រង់​មាន​គូ​មហាសាវ័ក​ឈ្មោះ​ ​វិ​ធុរៈ​ ​១​ ​ឈ្មោះ​ ​សញ្ជី​វៈ​ ​១​ ​ជាគូ​ដ៏​ប្រសើរ​ ​ដ៏​ចំរើន​។​ ​ម្នាល​មារ​មានចិត្ត​បាប​ ​ពួក​សាវ័ក​របស់​ព្រះមានព្រះភាគ​ ​ទ្រង់ព្រះ​នាម​កកុសន្ធៈ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​ក្នុង​សាសនា​នេះ​ ​មិន​មាន​សាវ័ក​ណាមួយ​ ​ស្មើនឹង​វិ​ធុរៈ​មាន​អាយុ​ ​
ថយ | ទំព័រទី ៣៨២ | បន្ទាប់
ID: 636824967040852218
ទៅកាន់ទំព័រ៖