ព្រះត្រៃបិដក ភាគ ២២
ម្នាលមារមានចិត្តបាប គ្រានោះ ព្រះសញ្ជីវៈមានអាយុ លុះកន្លងរាត្រីនោះទៅ ទើបចេញអំពីសមាបត្តិនោះ ក៏រលាស់ចីវរ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ចូលទៅកាន់ស្រុក ដើម្បីបិណ្ឌបាត ក្នុងវេលាព្រឹកព្រហាម។ ម្នាលមារមានចិត្តបាប ពួកអ្នករក្សាគោ ពួកអ្នករក្សាពពែ ពួកអ្នកភ្ជួររាស់ និងពួកអ្នកដំណើរទាំងនោះ បានឃើញព្រះសញ្ជីវៈមានអាយុ កំពុងត្រាច់ទៅបិណ្ឌបាតហើយ ពួកជនទាំងនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា អើ អស្ចារ្យណាស់ហ្ន៎ អើ មិនដែលមានទេហ្ន៎ សមណៈនេះ អង្គុយធ្វើមរណកាលទៅហើយ ឥឡូវសមណៈនេះ ត្រឡប់មានសញ្ញា ឋិតនៅវិញ។ ម្នាលមារមានចិត្តបាប ដោយហេតុនេះ ព្រះសញ្ជីវៈមានអាយុ ឈ្មោះថា សញ្ជីវៈ សញ្ជីវៈ កើតឡើង យ៉ាងនេះឯង។
[២០០] ម្នាលមារមានចិត្តបាប គ្រានោះ ទូសីមារ មានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញ មិនបានដឹងដំណើរមក និងដំណើរទៅរបស់ពួកភិក្ខុដែលមានសីល មានកល្យាណធម៌ទាំងនេះសោះឡើយ បើដូច្នោះ គួរតែអាត្មាអញ ចូលជ្រែកសរីរៈពួកព្រាហ្មណ៍ និងគហបតីថា អ្នក
ID: 636824967514635051
ទៅកាន់ទំព័រ៖