ព្រះត្រៃបិដក ភាគ ២២

ដូចជា​មធុរ​កជា​តិ​ ​គឺជា​តិ​អ្នក​ខ្ជិលច្រអូស​ ​តែង​សញ្ជប់សញ្ជឹង​ ​សំកុក​ ​ជ្រប់​នៅ​ដោយ​គិតថា​ ​យើង​ទាំងឡាយ​ ​ជា​អ្នកមាន​ឈាន​ ​យើង​ទាំងឡាយ​ ​ជា​អ្នកមាន​ឈាន​ ​ដូច្នេះ​។​ ​ដូចជា​សត្វ​មៀម​ ​ស្វែងរក​កណ្តុរ​លើ​មែកឈើ​ ​តែង​សញ្ជប់សញ្ជឹង​ ​សំកុក​ ​ជ្រប់​នៅ​យ៉ាងណា​ ​ពួក​សមណៈ​មាន​ក្បាល​រលីង​ ​ជាគ​ហប​តី​ ​ជា​ក​ណ្ហ​គោត្រ​ ​ជា​អ្នក​កើតអំពី​បាទា​ព្រហ្ម​នេះ​ ​មានក​ឱន​ចុះ​ ​មានមុខ​សំយុង​ចុះ​ ​មាន​អាការ​ដូច​មធុរ​កជា​តិ​ ​តែង​សញ្ជប់សញ្ជឹង​ ​សំកុក​ ​ជ្រប់​នៅ​ ​ដោយ​គិតថា​ ​យើង​ទាំងឡាយ​ ​ជា​អ្នកមាន​ឈាន​ ​យើង​ទាំងឡាយ​ ​ជា​អ្នកមាន​ឈាន​ ​ដូច្នេះ​ ​ក៏​យ៉ាងនោះ​។​ ​ឬដូច​ជា​សត្វ​ចចក​ ​ស្វែងរក​ត្រី​ក្បែរ​ឆ្នេរ​ស្ទឹង​ ​តែង​សញ្ជប់សញ្ជឹង​ ​សំកុក​ ​ជ្រប់​នៅ​ ​យ៉ាងណា​ ​ពួក​សមណៈ​មាន​ក្បាល​រលីង​ទាំងនេះ​ ​ជាគ​ហប​តី​ ​ជា​ក​ណ្ហ​គោត្រ​ ​ជា​អ្នក​កើតអំពី​បាទា​ព្រហ្ម​ ​មានក​ឱន​ចុះ​ ​មានមុខ​សំយុង​ចុះ​ ​មាន​អាការ​ដូច​មធុរ​កជា​តិ​ ​តែង​សញ្ជប់សញ្ជឹង​ ​សំកុក​ ​ជ្រប់​នៅ​ ​ដោយ​គិតថា​ ​យើង​ទាំងឡាយ​ ​ជា​អ្នកមាន​ឈាន​ ​យើង​ទាំងឡាយ​ ​ជា​អ្នកមាន​ឈាន​ ​ដូច្នេះ​ ​ក៏​យ៉ាងនោះ​។​ ​ឬដូច​ជា​សត្វ​ឆ្មា​ ​ស្វែងរក​កណ្តុរ​ទៀប​ជញ្ជាំង​ផ្ទះ​ ​និង​ទស​ម្រាប់​បង្ហូរទឹក​សំអុយ​ ​និង​គំនរ​សម្រាម​ ​តែង​សញ្ជប់សញ្ជឹង​ ​សំកុក​ ​ជ្រប់​នៅ​ ​យ៉ាងណា​ ​ពួក​សមណៈ​មាន​ក្បាល​រលីង​ទាំងនេះ​ ​ជាគ​ហប​តី​ ​ជា​ក​ណ្ហ​គោត្រ​ ​កើតអំពី​បាទា​ព្រហ្ម​ ​
ថយ | ទំព័រទី ៣៨៦ | បន្ទាប់
ID: 636824967975771861
ទៅកាន់ទំព័រ៖