ព្រះត្រៃបិដក ភាគ ២២
[២០១] ម្នាលមារមានចិត្តបាប គ្រានោះ ព្រះមានព្រះភាគ ទ្រង់ព្រះនាមកកុសន្ធៈ អរហន្តសម្មាសម្ពុទ្ធ បានត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ពួកព្រាហ្មណ៍ និងគហបតី ដែលទូសីមារចូលជ្រែកសរីរៈហើយថា អ្នកទាំងឡាយ ចូរមក ចូរជេរ គម្រាម ប្រទូស្ត បៀតបៀនភិក្ខុទាំងឡាយដែលមានសីល មានធម៌ជាកុសល គិតដូចម្តេចនឹងធ្វើចិត្ត របស់ពួកភិក្ខុ ដែលពួកអ្នកជេរ គម្រាម ប្រទូស្ត បៀតបៀនហើយនោះ ល្មមឲ្យរាយមាយ ឲ្យទូសីមារបានឱកាសនោះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរមក ចូរមានចិត្តប្រកបដោយមេត្តាផ្សាយទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា ទិសទី៣ ក៏ដូចគ្នា ទិសទី៤ក៏ដូចគ្នា មានចិត្តប្រកបដោយមេត្តាដ៏ធំទូលាយ ជារូបាវចរ និងអរូបាវចរ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់លោក ដែលមានសត្វទាំងអស់ ដោយយកខ្លួនឯងប្រៀបនឹងសត្វទាំងអស់ ក្នុងទីទាំងពួង គឺទិសខាងលើ ទិសខាងក្រោម និងទិសទទឹង គឺទិសជុំវិញ ដោយប្រការដូច្នេះ។ អ្នកទាំងឡាយ ចូរមានចិត្តប្រកបដោយករុណា... មានចិត្តប្រកបដោយមុទិតា... មានចិត្តប្រកបដោយឧបេក្ខា... ផ្សាយទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា ទិសទី៣ ក៏ដូចគ្នា ទិសទី៤ក៏ដូចគ្នា
ID: 636824968463896718
ទៅកាន់ទំព័រ៖