ព្រះត្រៃបិដក ភាគ ២២
ចូរមានចិត្តប្រកបដោយឧបេក្ខា ដ៏ធំទូលាយ ជារូបាវចរ និងអរូបាវចរ មានប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់លោក ដែលមានសត្វទាំងអស់ ដោយយកខ្លួនឯងប្រៀបនឹងសត្វទាំងអស់ ក្នុងទីទាំងពួង គឺទិសខាងលើ ទិសខាងក្រោម និងទិសទទឹង គឺទិសជុំវិញ ដោយប្រការដូច្នេះ។ ម្នាលមារមានចិត្តបាប កាលព្រះមានព្រះភាគ ទ្រង់ព្រះនាមកកុសន្ធៈ អរហន្តសម្មាសម្ពុទ្ធ ទ្រង់ទូន្មានយ៉ាងនេះ ប្រៀនប្រដៅយ៉ាងនេះហើយ ទើបពួកភិក្ខុទាំងនោះ ទៅនៅក្នុងព្រៃខ្លះ ទៅនៅក្រោមម្លប់ឈើខ្លះ ទៅនៅក្នុងសុញ្ញាគារដ្ឋានខ្លះ មានចិត្ត ប្រកបដោយមេត្តា ផ្សាយទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា ទិសទី៣ ក៏ដូចគ្នា ទិសទី៤ក៏ដូចគ្នា មានចិត្តប្រកបដោយមេត្តាដ៏ធំទូលាយ ជារូបាវចរ និងអរូបាវចរ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់លោក ដែលមានសត្វទាំងអស់ ដោយយកខ្លួនឯងប្រៀបនឹងសត្វទាំងអស់ ក្នុងទីទាំងពួង គឺទិសខាងលើ ទិសខាងក្រោម និងទិសទទឹង គឺទិសជុំវិញ ដោយប្រការដូច្នេះ។ ពួកភិក្ខុទាំងនោះ មានចិត្តប្រកបដោយករុណា... មានចិត្តប្រកបដោយមុទិតា... មានចិត្តប្រកបដោយឧបេក្ខា... ផ្សាយទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា ទិសទី៣ ក៏ដូចគ្នា
ID: 636824968743761210
ទៅកាន់ទំព័រ៖