ព្រះត្រៃបិដក ភាគ ២២
ទិសទី៤ក៏ដូចគ្នា មានចិត្តប្រកបដោយឧបេក្ខា ដ៏ធំទូលាយ ជារូបាវចរ និងអរូបាវចរ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់លោក ដែលមានសត្វទាំងអស់ ដោយយកខ្លួនឯងប្រៀបនឹងសត្វទាំងអស់ ក្នុងទីទាំងពួង គឺទិសខាងលើ ទិសខាងក្រោម និងទិសទទឹង គឺទិសជុំវិញ ដោយប្រការដូច្នេះ។
[២០២] ម្នាលមារមានចិត្តបាប គ្រានោះ ទូសីមារ មានសេចក្តីត្រិះរិះយ៉ាងនេះថា កាលបើអាត្មាអញធ្វើយ៉ាងនេះ មិនបានដឹងដំណើរមក និងដំណើរទៅ របស់ពួកភិក្ខុដែលមានសីល មានធម៌ជាកុសលទាំងនេះឡើយ បើដូច្នោះ គួរតែអាត្មាអញ ចូលជ្រែកសរីរៈពួកព្រាហ្មណ៍ និងគហបតីថា អ្នកទាំងឡាយ ចូរមកធ្វើសក្ការៈ ធ្វើសេចក្តីគោរព រាប់អាន បូជាពួកភិក្ខុដែលមានសីល មានធម៌ជាកុសល គិតដូចម្តេច នឹងធ្វើចិត្តពួកភិក្ខុ ដែលពួកអ្នកធ្វើសក្ការៈ ធ្វើសេចក្តីគោរព រាប់អាន បូជា ឲ្យរាយមាយ ល្មមឲ្យទូសីមារបានឱកាសនោះ។ ម្នាលមារមានចិត្តបាប គ្រានោះ ទូសីមារ ចូលជ្រែកសរីរៈពួកព្រាហ្មណ៍ និងគហបតីទាំងនោះថា អ្នកទាំងឡាយ ចូរមកធ្វើសក្ការៈ ធ្វើសេចក្តីគោរព រាប់អាន បូជាពួកភិក្ខុដែលមានសីល មានធម៌ជាកុសល គិតដូចម្តេច នឹងធ្វើចិត្តពួកភិក្ខុ
ID: 636824969028149709
ទៅកាន់ទំព័រ៖