ព្រះត្រៃបិដក ភាគ ២២

ដែល​ពួក​អ្នកធ្វើសក្ការៈ​ ​ធ្វើ​សេចក្តី​គោរព​ ​រាប់អាន​ ​បូជា​ ​ឲ្យ​រាយមាយ​ ​ល្មម​ឲ្យ​ទូ​សី​មារ​បាន​ឱកាស​នោះ​។​ ​ម្នាល​មារ​មានចិត្ត​បាប​ ​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ ​ដែល​ទូ​សី​មារ​ចូល​ជ្រែក​សរីរៈ​ហើយ​នោះ​ ​ទើប​នាំគ្នា​ធ្វើសក្ការៈ​ ​ធ្វើ​សេចក្តី​គោរព​ ​រាប់អាន​ ​បូជា​ពួក​ភិក្ខុ​ដែល​មាន​សីល​ ​មានធម៌​ជាកុសល​។​ ​ម្នាល​មារ​មានចិត្ត​បាប​ ​ក៏​ពួក​មនុស្ស​ណា​ ​ធ្វើ​មរណកាល​ ​ក្នុង​សម័យ​នោះ​ ​ពួក​មនុស្ស​ទាំងនោះ​ ​លុះ​ទំ​លាយ​កាយ​ ​ខាងមុខ​បន្ទាប់​អំពី​មរណៈ​ ​ក៏បាន​ទៅកាន់​សុគតិ​ ​សួគ៌​ ​ទេវលោក​។​
 [​២០៣​]​ ​ម្នាល​មារ​មានចិត្ត​បាប​ ​ព្រះមានព្រះភាគ​ ​ទ្រង់ព្រះ​នាម​កកុសន្ធៈ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​បាន​ត្រាស់​នឹង​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ ​ដែល​ទូ​សី​មារ​ចូល​ជ្រែក​សរីរៈ​ថា​ ​អ្នក​ទាំងឡាយ​ ​ចូរ​មក​ធ្វើសក្ការៈ​ ​ធ្វើ​សេចក្តី​គោរព​ ​រាប់អាន​ ​បូជា​ពួក​ភិក្ខុ​ដែល​មាន​សីល​ ​មានធម៌​ជាកុសល​ ​គិត​ដូចម្តេច​ ​នឹង​ធ្វើ​ចិត្ត​របស់​ពួក​ភិក្ខុ​ ​ដែល​ពួក​អ្នកធ្វើសក្ការៈ​ ​ធ្វើ​សេចក្តី​គោរព​ ​រាប់អាន​ ​បូជា​ ​ឲ្យ​រាយមាយ​ ​ល្មម​ឲ្យ​ទូ​សី​មារ​បាន​ឱកាស​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​
ថយ | ទំព័រទី ៣៩១ | បន្ទាប់
ID: 636824969300526188
ទៅកាន់ទំព័រ៖