ព្រះត្រៃបិដក ភាគ ២២

អ្នក​ទាំងឡាយ​ ​ចូរ​មក​ ​ចូរ​ពិ​ចារ​ណា​រឿយ​ៗ​ ​នូវ​របស់​មិន​ស្អាត​ក្នុង​កាយ​ ​មាន​សេចក្តី​សំគាល់​គួរ​ខ្ពើមរអើម​ក្នុង​អាហារ​ ​មាន​សេចក្តី​សំគាល់​នូវ​របស់​មិនជា​ទី​ត្រេកអរ​ ​ក្នុង​លោក​ទាំងអស់​ ​ពិចារណា​ឃើញថា​ ​មិន​ទៀង​ ​ក្នុង​សង្ខារ​ទាំងអស់​។​ ​ម្នាល​មារ​មានចិត្ត​បាប​ ​គ្រានោះ​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​កាលបើ​ព្រះមានព្រះភាគ​ ​ទ្រង់ព្រះ​នាម​កកុសន្ធៈ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ទ្រង់​ទូន្មាន​យ៉ាងនេះ​ ​ប្រៀនប្រដៅ​យ៉ាងនេះ​ហើយ​ ​ទោះបី​ទៅ​នៅក្នុង​ព្រៃ​ក្តី​ ​ទៅ​នៅ​ក្រោមម្លប់​ឈើ​ក្តី​ ​ទៅ​នៅក្នុង​ផ្ទះ​ស្ងាត់​ក្តី​ ​ជា​អ្នក​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​របស់​មិន​ស្អាត​ក្នុង​កាយ​ ​មាន​សេចក្តី​សំគាល់​ថា​ ​គួរ​ខ្ពើមរអើម​ ​ក្នុង​អាហារ​ ​មាន​សេចក្តី​សំគាល់​នូវ​របស់​មិនជា​ទី​ត្រេកអរ​ ​ក្នុង​លោក​ទាំងអស់​ ​ជា​អ្នក​ពិចារណា​ថា​ ​មិន​ទៀង​ក្នុង​សង្ខារ​ទាំងអស់​។​
 [​២០៤​]​ ​ម្នាល​មារ​មានចិត្ត​បាប​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ព្រះនាម​កកុសន្ធៈ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ទ្រង់​ស្បង់​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ក្នុង​វេលា​បុព្វណ្ហសម័យ​ ​មាន​ព្រះ​វិ​ធុរៈ​មាន​អាយុ​ ​ជា​បច្ឆាសមណៈ​ ​ចូល​ទៅកាន់​ស្រុក​ដើម្បី​បិណ្ឌបាត​។​ ​ម្នាល​មារ​មានចិត្ត​បាប​ ​គ្រានោះ​ ​ទូ​សី​មារ​ ​បាន​ចូល​ជ្រែក​សរីរៈ​កូនក្មេង​ម្នាក់​ ​កាន់​យក​ក្រួស​ ​ចោល​ត្រង់​សីសៈ​ព្រះ​វិ​ធុរៈ​មាន​អាយុ​ ​សីសៈ​របស់​លោក​ក៏​បែក​។​ ​ម្នាល​មារ​មានចិត្ត​បាប​ ​គ្រានោះ​ ​ព្រះ​វិ​ធុរៈ​មាន​អាយុ​ ​មាន​សីសៈ​បែកចេញ​ឈាម​ ​ហូរ​ហាម​
ថយ | ទំព័រទី ៣៩២ | បន្ទាប់
ID: 636824969584914687
ទៅកាន់ទំព័រ៖