ព្រះត្រៃបិដក ភាគ ២២
ដើរតាមក្រោយៗ ព្រះមានព្រះភាគ ព្រះនាមកកុសន្ធៈ អរហន្តសម្មាសម្ពុទ្ធ។ ម្នាលមារមានចិត្តបាប គ្រានោះ ព្រះមានព្រះភាគ ព្រះនាមកកុសន្ធៈ អរហន្តសម្មាសម្ពុទ្ធ ទ្រង់ងាកមើល ដូចជាងាកមើលនៃដំរីថា ទូសីមារនេះ មិនបានដឹងប្រមាណទេ។ ម្នាលមារមានចិត្តបាប ក៏ឯទូសីមារច្យុត ចាកទីនោះ ទៅកើតក្នុងមហានរក ព្រមដោយការងាកទត (របស់ព្រះកកុសន្ធៈ)។
[២០៥] ម្នាលមារមានចិត្តបាប ក៏ឯមហានរកនេះឯង មានឈ្មោះ៣យ៉ាងគឺ ឆផស្សាយតនិកៈ
(១) ១ សង្កុសមាហតៈ
(២) ១ បច្ចត្តវេទនីយៈ
(៣) ១។ ម្នាលមារមានចិត្តបាប គ្រានោះ ពួកនាយនិរយបាល បានចូលទៅរកអាត្មាហើយ និយាយយ៉ាងនេះថា បពិត្រលោកអ្នកនិទ៌ុក្ខ កាលណាដែកស្រួចមកប្រជុំជាមួយនឹងដែកស្រួចត្រង់ហឫទ័យរបស់អ្នកហើយ ទើបអ្នកដឹងនូវហេតុនោះថា អាត្មាអញ ឆេះក្នុងនរកអស់មួយពាន់ឆ្នាំហើយ។ ម្នាលមារមានចិត្តបាប អាត្មានោះបានឆេះក្នុងមហានរកនោះ អស់ឆ្នាំជាច្រើន អស់រយឆ្នាំជាច្រើន អស់ពាន់ឆ្នាំជាច្រើន
(១) សត្វនរកមានវេទនាផ្សេងជាបច្ច័យ ក្នុងផស្សាយតនៈទាំង៦។ (២) សត្វនរកដែលមានដែកស្រួចចាក់។ (៣) សត្វនរក កើតអំពីវេទនារបស់ខ្លួន។ អដ្ឋកថា។
ID: 636824970028891467
ទៅកាន់ទំព័រ៖