ព្រះត្រៃបិដក ភាគ ២២
បានឆេះក្នុងឧស្សុទនរក របស់មហានរកនោះឯង ទទួលទុក្ខវេទនា ដែលកើតមកអំពីវិបាក អស់មួយហ្មឺនឆ្នាំ។ ម្នាលមារមានចិត្តបាប ឯកាយរបស់អាត្មានោះ មានសភាពដូចជាក្បាលមនុស្ស ពុំនោះសោត មានសភាពដូចជាក្បាលត្រី។
[២០៦] ទូសីមារ ដែលបៀតបៀនព្រះវិធុរៈសាវ័ក និងព្រះកកុសន្ធៈ ជាព្រាហ្មណជាត ហើយឆេះក្នុងនរកដូចម្តេចទៅ ទូសីមារ ដែលបៀតបៀនព្រះវិធុរៈសាវ័ក និងព្រះកកុសន្ធៈ ជាព្រាហ្មណជាត ហើយឆេះក្នុងនរក ដែលមានដែកស្រួចច្រើន មានសុទ្ធតែពួកសត្វទទួលទុក្ខវេទនា ចំពោះខ្លួនឯង
ID: 636824970498978313
ទៅកាន់ទំព័រ៖