ព្រះត្រៃបិដក ភាគ ២២

រមែង​បាន​នូវ​សេចក្តី​ទុក្ខ​ដ៏​ខ្មៅ​ ​ភិក្ខុ​ណាមួយ​ ​ដែល​ព្រះពុទ្ធ​ជា​ម្ចាស់​ ​ដាស់តឿន​ហើយ​ ​ធ្វើ​មិគា​រមាតុ​ប្រាសាទ​របស់​ភិក្ខុសង្ឃ​ ​ដែល​កំពុង​សំឡឹង​មើល​ ​ឲ្យ​ញាប់ញ័រ​ ​ដោយ​ចុង​ម្រាមជើង​បាន​ ​អ្នកឯង​បៀតបៀន​ភិក្ខុ​ជា​ពុទ្ធ​សាវ័ក​ ​ដែល​លោក​ដឹង​ច្បាស់​ ​នូវ​វិមានវត្ថុ​នុ៎ះហើយ​ ​រមែង​បាន​នូវ​សេចក្តី​ទុក្ខ​ដ៏​ខ្មៅ​ ​ភិក្ខុ​ណា​ ​បាន​ធ្វើ​វេជយន្ត​ប្រាសាទ​ ​ឲ្យ​ញាប់ញ័រ​ ​ដោយ​ចុង​ម្រាមជើង​បាន​ ​ជា​អ្នក​មាំមួន​ដោយ​កម្លាំង​ឫទ្ធិ​ ​អាច​ធ្វើ​ទេវតា​ទាំងឡាយ​ ​ឲ្យ​សង្វេគ​បាន​ ​អ្នកឯង​បៀតបៀន​ភិក្ខុ​ជា​ពុទ្ធ​សាវ័ក​ ​ដែល​លោក​ដឹង​ច្បាស់​ ​នូវ​វេជយន្ត​ប្រាសាទ​នុ៎ះហើយ​ ​រមែង​បាន​
ថយ | ទំព័រទី ៣៩៦ | បន្ទាប់
ID: 636824971076335327
ទៅកាន់ទំព័រ៖