ព្រះត្រៃបិដក ភាគ ២២

ហេតុ​នុ៎ះ​ ​ហើយ​រមែង​បាន​នូវ​សេចក្តី​ទុក្ខ​ដ៏​ខ្មៅ​ ​ភិក្ខុ​ណា​ ​បាន​ប៉ះពាល់​កំពូលភ្នំ​មហា​សិនេរុ​ ​បាន​ប៉ះពាល់​នូវ​ជម្ពូទ្វីប​ ​បុព្វវិទេហ​ទ្វីប​ ​និង​ពួក​ជន​ដែល​ដេក​លើ​ផែនដី​(​១​)​ ​ដោយ​ឈាន​វិមោក្ខ​ ​អ្នកឯង​បៀតបៀន​នូវ​ភិក្ខុ​ជា​ពុទ្ធ​សាវ័ក​ ​ដែល​លោក​ដឹង​ច្បាស់​ ​នូវ​ហេតុ​នុ៎ះ​ ​ហើយ​រមែង​បាន​នូវ​សេចក្តី​ទុក្ខ​ដ៏​ខ្មៅ​ ​ប្រៀប​ដូចជា​ភ្លើង​មិនដែល​គិតថា​ ​អាត្មាអញ​ ​នឹង​ឆេះ​មនុស្ស​ពាល​ម្តង​ឡើយ​ ​តែ​មនុស្ស​ពាល​ ​ចេះតែ​មក​ប៉ះពាល់​ភ្លើង​ ​ដែល​កំពុង​ឆេះ​សន្ធោ​ ​ភ្លើង​នោះ​ក៏​ឆេះ​ទៅ​ ​(​យ៉ាងណា​)​ ​ម្នាល​មារ​ ​អ្នកឯង​បៀតបៀន​ព្រះ​តថាគត​ ​គង់​នឹង​ឆេះ​ខ្លួន​ដោយខ្លួនឯង​ ​ដូចជា​

​(​១​)​ ​ពួក​ជន​ដែល​ដេក​លើ​ផែនដី​នោះ​ ​គឺ​ពួក​ជន​ក្នុង​អបរគោយាន​ទ្វីប​ ​និង​ឧត្តរកុរុ​ទ្វីប​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៣៩៩ | បន្ទាប់
ID: 636824972315933506
ទៅកាន់ទំព័រ៖