ព្រះត្រៃបិដក ភាគ ២២

ទាំង​ទី​ចំពោះមុខ​ ​ទាំង​ទី​កំបាំងមុខ​ ​តាំង​វចីកម្ម​ ​ប្រកបដោយ​មេត្តា​ ​តាំង​មនោ​កម្ម​ ​ប្រកបដោយ​មេត្តា​ ​ទាំង​ទី​ចំពោះមុខ​ ​ទាំង​ទី​កំបាំងមុខ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​បើ​ដូច្នោះ​ ​គួរតែ​អាត្មាអញ​ដាក់ចិត្ត​របស់​ខ្លួន​ ​ឲ្យ​ប្រព្រឹត្តទៅ​តាម​អំណាច​នៃ​ចិត្ត​របស់​លោក​មាន​អាយុ​ទាំងនេះ​ឯង​ ​ដូច្នេះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នោះ​ ​ក៏​ដាក់ចិត្ត​របស់​ខ្លួន​ ​ឲ្យ​ប្រព្រឹត្តទៅ​តាម​អំណាច​នៃ​ចិត្ត​របស់​លោក​មាន​អាយុ​ទាំងនេះ​ឯង​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​តាមពិត​ ​កាយ​របស់ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​ទីទៃ​ពីគ្នា​មែន​ ​ប៉ុន្តែ​ចិត្ត​មាន​ទំនងជា​មួយ​គ្នា​។​ ​ចំ​ណែ​ក​នន្ទិ​យៈ​មាន​អាយុ​។​បេ​។​ ​ចំណែក​កិ​មិលៈ​មាន​អាយុ​ ​បាន​ក្រាបទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​ ​ក្នុង​ទីនេះ​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​ពេញជា​មានលាភ​ ​អាត្មាអញ​ ​ពេញ​ហៅ​បាន​ស្រួល​ហើយ​ ​ត្រង់​ដែល​អាត្មាអញ​ ​នៅជា​មួយ​នឹង​ពួក​សព្រហ្មចារី​ ​មាន​សភាព​យ៉ាងនេះ​ ​ដូច្នេះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នោះ​ ​បាន​តាំង​កាយ​កម្ម​ ​ប្រកបដោយ​មេត្តា​ ​ទៅ​រក​លោក​មាន​អាយុ​ទាំងនេះ​ ​ទាំង​ទី​ចំពោះមុខ​ ​ទាំង​ទី​កំបាំងមុខ​ ​តាំង​វចីកម្ម​ ​ប្រកបដោយ​មេត្តា​.​.​.​ ​តាំង​មនោ​កម្ម​ ​ប្រកបដោយ​
ថយ | ទំព័រទី ៤ | បន្ទាប់
ID: 636824777345918855
ទៅកាន់ទំព័រ៖