ព្រះត្រៃបិដក ភាគ ២២
មហាគោបាលសូត្រ ទី៣
[២៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយ ក្នុងទីនោះថា នែភិក្ខុទាំងឡាយ។ ឯភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា សូមទ្រង់ព្រះមេត្តាប្រោស។
[២៤] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ គង្វាលគោ ប្រកបដោយអង្គទាំងឡាយ១១ មិនគួរដើម្បីរក្សា នូវហ្វូងគោ មិនគួរដើម្បីញុំាងហ្វូងគោ ឲ្យចំរើនឡើងបានឡើយ អង្គ១១ តើដូចម្តេចខ្លះ ម្នាលភិក្ខុទាំងឡាយ គង្វាលគោ ក្នុងលោកនេះ ជាអ្នកមិនស្គាល់រូប (របស់គោ)១ មិនឈ្លាសក្នុងលក្ខណៈ គឺភិនភាគស្លាកស្នាម១ មិនឆ្កឹះពងរុយត្រង់ដំបៅគោ១ មិនបិទដំបៅ១ មិនបំពក់ភ្នក់១ មិនស្គាល់កំពង់ទឹក១ មិនដឹងថាគោបានផឹកទឹកហើយ ឬនៅឡើយ១ មិនស្គាល់ផ្លូវ១ មិនឈ្លាសក្នុងកន្លែងឃ្វាលគោ១ រូតទឹកដោះមិនឲ្យនៅសល់១
ID: 636824789069663560
ទៅកាន់ទំព័រ៖