ព្រះត្រៃបិដក ភាគ ២២

គោឧសភ​ទាំងឡាយ​ណា​ ​ជា​បិតា​ ​(​បា​)​ ​របស់​គោ​ ​ជា​បរិនាយក​ ​(​មេហ្វូង​)​ ​របស់​គោ​ ​មិន​បូជា​នូវ​គោឧសភ​ទាំងនោះ​ ​ដោយ​គ្រឿងបូជា​ដ៏​ក្រៃលែង​(​១​)​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គង្វាលគោ​ប្រកប​ព្រម​ ​ដោយ​អង្គ​ទាំង១១នេះឯង​ ​មិន​គួរ​ដើម្បី​រក្សា​នូវ​ហ្វូងគោ​ ​មិន​គួរ​ដើម្បី​ញុំាង​ហ្វូងគោ​ ​ឲ្យ​ចំរើន​បាន​ឡើយ​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកប​ព្រម​ ​ដោយ​អង្គ​ទាំងឡាយ១១​ ​ក៏​មិន​គួរ​ដើម្បី​ដល់​នូវ​សេចក្តី​ចំរើន​ ​លូតលាស់​ ​ពេញ​ទូលាយ​ ​ក្នុង​ធម៌​វិន័យ​នេះ​ ​ក៏​ដូច្នោះ​ដែរ​ ​អង្គ​ទាំង១១​ ​តើ​ដូចម្តេច​ខ្លះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​មិន​ស្គាល់​រូប១​ ​មិន​ឈ្លាស​ក្នុង​លក្ខណៈ១​ ​មិន​ឆ្កឹះ​ពងរុយ១​ ​មិន​បិទ​ដំបៅ១​ ​មិន​បំពក់​ភ្នក់១​ ​មិន​ស្គាល់​កំពង់ទឹក១​ ​មិនដឹង​ថា​ ​ខ្លួន​បាន​ផឹកទឹក​ហើយ​ ​ឬនៅ​ឡើយ១​ ​មិន​ស្គាល់ផ្លូវ១​ ​មិន​ឈ្លាស​ក្នុង​កន្លែង​គោចរ១​ ​
​(​១​)​ ​ត្រង់​ដែល​ថា​មិន​បូជា​ ​ដោយ​គ្រឿងបូជា​ដ៏​ក្រៃលែង​នោះ​ ​គឺ​គង្វាលគោ​ ​ដែល​ឈ្លាស​ ​តែង​ឲ្យ​នូវ​ចំណី​ល្អ​ ​ប្រស់​ព្រំ​ ​ដោយ​ប្រេង​ក្រអូប​ ​ដោយ​ម្រាម​ទាំង៥​ ​ប្រដាប់ដោយ​កម្រងផ្កា​ ​បំពាក់​ចង្កំ​មាស​ ​ចង្កំ​ប្រាក់​ ​ត្រង់​ស្នែង​ ​អុជ​ប្រទីប​បំភ្លឺ​ក្នុង​រាត្រី​ ​ចង​ពិតាន​អំពី​លើ​ ​ត្រង់កន្លែង​ដែល​គោ​ដេក​។​ ​គង្វាលគោ​ ​ដែល​មិន​ឈ្លាស​ ​មិន​ធ្វើសក្ការៈ​ណាមួយ​សោះ​ ​លុះ​ពួក​គោឧសភ​ទាំងនោះ​ ​មិនបាន​គ្រឿងបូជា​ហើយ​ ​ក៏​មិន​រក្សា​ហ្វូងគោ​ ​មិន​ការពារ​អន្តរាយ​ ​គោ​នឹង​វិនាស​ ​គង្វាលគោ​នោះ​ ​មិនបាន​បញ្ច​គោរស​នោះ​ឡើយ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៤១ | បន្ទាប់
ID: 636824789464188253
ទៅកាន់ទំព័រ៖