ព្រះត្រៃបិដក ភាគ ២២

រូត​យក​ទេយ្យវត្ថុ​ ​មិន​ឲ្យ​នៅសល់១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ណា​ ​ជា​ថេរៈ​ ​ជា​អ្នកដឹង​នូវ​រាត្រី​ ​ជា​អ្នកបួស​យូរអង្វែង​ ​ជា​បិតា​របស់​សង្ឃ​ ​ជា​សង្ឃបរិនាយក​ ​មិនបាន​បូជា​នូវ​ភិក្ខុ​ជា​ថេរៈ​ទាំងនោះ​ ​ដោយ​ការ​បូជា​ដ៏​ក្រៃលែង១​។​
 [​២៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​មិន​ស្គាល់​រូប​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​មិនដឹង​ច្បាស់​តាមពិត​ថា​ ​រូប​ឯណា​នីមួយ​ ​រូប​ទាំងអស់​ ​(​នោះ​)​ ​គឺ​មហាភូតរូប​ទាំង៤ផង​ ​ឧបា​ទាយ​រូប​ ​ដែល​អាស្រ័យ​នឹង​មហាភូតរូប​ទាំង៤ផង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​មិន​ស្គាល់​រូប​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​មិន​ឈ្លាស​ក្នុង​លក្ខណៈ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​មិន​ស្គាល់​ច្បាស់​តាមពិត​ថា​ ​បុគ្គល​ពាល​ ​មានអំពើ​ជា​លក្ខណៈ​ ​បណ្ឌិត​មានអំពើ​ជា​លក្ខណៈ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​មិន​ឈ្លាស​ ​ក្នុង​លក្ខណៈ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​មិនបាន​ឆ្កឹះ​ពងរុយ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ញុំាង​កាម​វិតក្កៈ​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​អាស្រ័យ​នៅ​ ​(​ក្នុង​សន្តាន​)​ ​មិន​លះបង់​ ​មិន​បន្ទោបង់​ ​មិន​ធ្វើឲ្យ​វិនាស​ទៅ​ ​មិន​ឲ្យ​សាបសូន្យ​ទៅ​ ​ញុំាង​ព្យាបាទ​វិតក្កៈ​ ​ដែល​កើតឡើង​ហើយ​។​បេ​។​ ​ញុំាង​វិហិង្សា​វិតក្កៈ​ ​ដែល​កើតឡើង​ហើយ
ថយ | ទំព័រទី ៤២ | បន្ទាប់
ID: 636824789857006943
ទៅកាន់ទំព័រ៖