ព្រះត្រៃបិដក ភាគ ២២

នូវ​ឥន្ទ្រិយ​គឺ​ចិត្ត​ ​មិនដល់​នូវ​ការ​សង្រួម​ក្នុង​ឥន្ទ្រិយ​គឺ​ចិត្ត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​មិនបាន​បិទ​ដំបៅ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​មិន​បំពក់​ភ្នក់​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​មិន​សំដែងធម៌​ ​ដែល​ខ្លួន​បាន​ស្តាប់​មក​យ៉ាងណា​ ​បាន​រៀន​មក​យ៉ាងណា​ដោយ​ពិស្តារ​ ​ដល់​ជន​ទាំងឡាយ​ដទៃ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​មិន​បំពក់​ភ្នក់​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ស្គាល់​កំពង់ទឹក​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​មិន​ចូល​ទៅ​រក​ពួក​ភិក្ខុ​ ​ដែល​ជា​ពហុស្សូត​ ​ចេះចាំ​ក្នុង​គម្ពីរ​និកាយ​ ​ទ្រទ្រង់ធម៌​ ​ទ្រទ្រង់​វិន័យ​ ​ទ្រទ្រង់​មាតិកា​ ​ហើយ​សាកសួរ​ ​ប្រឹក្សា​ម្តងម្កាល​ ​ដូច្នេះ​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​ព្យញ្ជនៈ​នេះ​ ​ត្រូវ​រៀង​ដូចម្តេច​ ​សេចក្តី​នៃ​ភាសិត​នេះ​ ​ដូចម្តេច​ ​ឯ​លោក​ដ៏​មាន​អាយុ​ទាំងនេះ​ ​ក៏​មិនបាន​បើក​ចេញ​ ​នូវ​សេចក្តី​កំបាំង​ផង​ ​មិនបាន​ធ្វើ​នូវ​សេចក្តី​ដែល​ជ្រៅ​ ​ឲ្យ​រាក់​ងាយ​ផង​ ​មិនបាន​បន្ទោបង់​ ​នូវ​សេចក្តី​សង្ស័យ​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ដែល​ជាទី​តាំង​ ​នៃ​សេចក្តី​សង្ស័យ​ច្រើនប្រការ​ផង​ ​ដល់​ភិក្ខុ​នោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ស្គាល់​កំពង់ទឹក​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិនដឹង​ថា​ ​ខ្លួន​បាន​ផឹកទឹក​ហើយ​ឬនៅ​ឡើយ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​កាលបើ​គេ​កំពុង​សំដែងធម៌​វិន័យ​ ​ដែល​តថាគត​ប្រកាស​ហើយ​ ​ក៏​មិនបាន
ថយ | ទំព័រទី ៤៤ | បន្ទាប់
ID: 636824790442475972
ទៅកាន់ទំព័រ៖