ព្រះត្រៃបិដក ភាគ ២២
នូវសេចក្តីត្រេកអរក្នុងអត្ថ មិនបាននូវសេចក្តីត្រេកអរក្នុងធម៌ មិនបាននូវបាមោជ្ជៈ ដែលប្រកបដោយធម៌ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនដឹងថាខ្លួនបានផឹកទឹកហើយឬនៅឡើយ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនស្គាល់ផ្លូវ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនស្គាល់ច្បាស់ នូវផ្លូវប្រកបដោយអង្គ៨ ដ៏ប្រសើរតាមសេចក្តីពិត ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនស្គាល់ផ្លូវ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនឈ្លាសក្នុងកន្លែងគោចរ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនបានស្គាល់ច្បាស់ នូវសតិប្បដ្ឋាន៤ តាមសេចក្តីពិត ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនឈ្លាសក្នុងកន្លែងគោចរ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នករូតយកទេយ្យវត្ថុ មិនឲ្យនៅសល់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ មានពួកគហបតី ដែលមានសទ្ធា បាននាំយកចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ មកបវារណា ចំពោះភិក្ខុក្នុងសាសនានេះហើយ ភិក្ខុមិនស្គាល់ប្រមាណ ក្នុងការទទួលបច្ច័យទាំងនោះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នករូតយកទេយ្យវត្ថុ មិនឲ្យនៅសល់ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនបូជាពួកភិក្ខុជាថេរៈ ដឹងនូវរាត្រី បួសយូរអង្វែង ជាបិតារបស់សង្ឃ ជាសង្ឃបរិនាយក
ID: 636824790695352416
ទៅកាន់ទំព័រ៖