ព្រះត្រៃបិដក ភាគ ២២
ហើយ ឬនៅឡើយ១ ស្គាល់ផ្លូវ១ ឈ្លាសក្នុងកន្លែងឃ្វាលគោ១ រូតទឹកដោះឲ្យនៅសល់១ គោឧសភទាំងឡាយណា ជាបិតារបស់គោ ជាបរិនាយក របស់គោ រមែងបូជាគោឧសភទាំងនោះ ដោយគ្រឿងបូជាដ៏ក្រៃលែង១ ម្នាលភិក្ខុទាំងឡាយ គង្វាលគោប្រកបដោយអង្គទាំង១១នេះ ទើបគួរដើម្បីរក្សានូវហ្វូងគោ គួរដើម្បីញុំាងហ្វូងគោឲ្យចំរើនបាន (យ៉ាងណាមិញ) ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបព្រម ដោយអង្គទាំង១១ ទើបគួរដល់នូវសេចក្តីចំរើន លូតលាស់ ពេញទូលាយ ក្នុងធម្មវិន័យនេះ យ៉ាងដូច្នោះដែរ អង្គទាំង១១ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកស្គាល់រូប១ ឈ្លាសក្នុងលក្ខណៈ១ ឆ្កឹះនូវពងរុយ១ បិទនូវដំបៅ១ បំពក់ភ្នក់១ ស្គាល់កំពង់ទឹក១ ដឹងថា ខ្លួនបានផឹកទឹកហើយ ឬនៅឡើយ១ ស្គាល់ផ្លូវ១ ឈ្លាសក្នុងកន្លែងគោចរ១ រូតយកទេយ្យវត្ថុ ឲ្យនៅសល់១ បូជាពួកភិក្ខុដែលជាថេរៈ ដឹងនូវរាត្រី បួសយូរ ជាបិតារបស់សង្ឃ ជាសង្ឃបរិនាយក ដោយការបូជា ដ៏ក្រៃលែង១។
ID: 636824791229497354
ទៅកាន់ទំព័រ៖