ព្រះត្រៃបិដក ភាគ ២២

 [​២៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​ស្គាល់​រូប​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​រូប​ឯណា​នីមួយ​ ​(​រូប​ទាំងអស់​នោះ​)​ ​គឺ​មហាភូតរូប​ទាំង៤ផង​ ​ឧបា​ទាយ​រូប​ ​ដែល​អាស្រ័យ​នឹង​មហាភូតរូប​ទាំង៤ផង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​ស្គាល់​រូប​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​ឈ្លាស​ក្នុង​លក្ខណៈ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​បុគ្គល​ពាល​ ​មានអំពើ​ជា​លក្ខណៈ​ ​បណ្ឌិត​ ​មានអំពើ​ជា​លក្ខណៈ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​ឈ្លាស​ ​ក្នុង​លក្ខណៈ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​ឆ្កឹះ​នូវ​ពងរុយ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ញុំាង​កាម​វិតក្កៈ​ ​ដែល​កើតឡើង​ហើយ​ ​មិន​ឲ្យ​អាស្រ័យ​នៅ​ ​(​ក្នុង​ខន្ធ​សន្តាន​)​ ​លះបង់​ ​បន្ទោបង់​ ​ធ្វើឲ្យ​វិនាស​ ​ធ្វើឲ្យ​សាបសូន្យ​ ​ញុំាង​ព្យាបាទ​វិតក្កៈ​ ​ដែល​កើតឡើង​ហើយ​.​.​.​ ​ញុំាង​វិហិង្សា​វិតក្កៈ​ ​ដែល​កើតឡើង​ហើយ​.​.​.​ ​ញុំាង​អកុសលធម៌​ ​ដ៏​លាមក​ទាំងឡាយ​ ​ដែល​កើត​ឡើ​ងរឿយៗ​ ​មិន​ឲ្យ​អាស្រ័យ​ ​(​នៅក្នុង​ខន្ធ​សន្តាន​)​ ​លះបង់​ ​បន្ទោបង់​ ​ធ្វើឲ្យ​វិនាស​ ​ធ្វើឲ្យ​សាបសូន្យ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​ឆ្កឹះ​នូវ​ពងរុយ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​បិទ​នូវ​ដំបៅ​ ​តើ​ដូចម្តេច​។​ ​
ថយ | ទំព័រទី ៤៨ | បន្ទាប់
ID: 636824791494385819
ទៅកាន់ទំព័រ៖