ព្រះត្រៃបិដក ភាគ ២២
មេត្តា ទាំងទីចំពោះមុខ ទាំងទីកំបាំងមុខ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ ដាក់ចិត្តរបស់ខ្លួន ឲ្យប្រព្រឹត្តទៅតាមអំណាចចិត្ត របស់លោកមានអាយុទាំងនេះឯង ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ ក៏ដាក់ចិត្តរបស់ខ្លួន ឲ្យប្រព្រឹត្តទៅ តាមអំណាចនៃចិត្ត របស់លោកមានអាយុទាំងនេះឯង បពិត្រព្រះអង្គដ៏ចំរើន តាមពិត កាយរបស់យើងខ្ញុំព្រះអង្គ ទីទៃពីគ្នាមែន ប៉ុន្តែចិត្តមានទំនងជាមួយគ្នា។ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំព្រះអង្គ ព្រមព្រៀង ស្រុះស្រួល មិនទាស់ទែងគ្នា ដូចទឹកដោះលាយទឹក រមិលមើលគ្នាទៅវិញទៅមក ដោយចក្ខុគួរឲ្យស្រឡាញ់ យ៉ាងនេះឯង។
[៤] ម្នាលអនុរុទ្ធទាំងឡាយ ត្រូវល្អហើយ ម្នាលអនុរុទ្ធទាំងឡាយ ចុះអ្នកទាំងឡាយមិនប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ខ្លះដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំព្រះអង្គ សុទ្ធតែជាអ្នកមិនប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន តែមួយចំណែក។ ម្នាលអនុរុទ្ធទាំងឡាយ អ្នកទាំងឡាយ ជាអ្នកមិនប្រមាទ
ID: 636824777763395589
ទៅកាន់ទំព័រ៖