ព្រះត្រៃបិដក ភាគ ២២
ម្នាលភិក្ខុទាំងឡាយ ភិក្ខុស្គាល់កំពង់ទឹក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានចូលទៅរកពួកភិក្ខុ ដែលជាថេរៈ ជាពហុស្សូត ចេះចាំក្នុងគម្ពីរនិកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ហើយសាកសួរ ប្រឹក្សាម្តងម្កាល ដូច្នេះថា បពិត្រលោកម្ចាស់ដ៏ចំរើន ព្យញ្ជនៈនេះ ត្រូវរៀងដូចម្តេច សេចក្តីនៃភាសិតនេះ ដូចម្តេច លោកដ៏មានអាយុទាំងនោះ ក៏បើកនូវសេចក្តីដែលកំបាំងផង ធ្វើនូវសេចក្តីដែលជ្រៅ ឲ្យរាក់ងាយផង បន្ទោបង់ នូវសេចក្តីសង្ស័យ ក្នុងធម៌ទាំងឡាយ ជាទីតាំងនៃសេចក្តីសង្ស័យច្រើនប្រការផង ដល់ភិក្ខុនោះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុស្គាល់កំពង់ទឹក យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដឹងថា ខ្លួនបានផឹកទឹកហើយ ឬនៅឡើយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កាលបើគេកំពុងសំដែងធម្មវិន័យ ដែលតថាគតប្រកាសហើយ ក៏បាននូវសេចក្តីត្រេកអរក្នុងអត្ថ បាននូវសេចក្តីត្រេកអរក្នុងធម៌ បាននូវបាមោជ្ជៈ ដែលប្រកបដោយធម៌ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដឹងថា ខ្លួនបានផឹកទឹកហើយ ឬនៅឡើយ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុស្គាល់ផ្លូវ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ
ID: 636824791992806695
ទៅកាន់ទំព័រ៖