ព្រះត្រៃបិដក ភាគ ២២
ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកបូជាពួកភិក្ខុជាថេរៈ ដឹងនូវរាត្រី បួសយូរ ជាបិតារបស់សង្ឃ ជាសង្ឃបរិនាយក ដោយការបូជា ដ៏ក្រៃលែង យ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ទាំង១១នេះឯង ទើបគួរដើម្បីដល់នូវសេចក្តីចំរើន លូតលាស់ ពេញទូលាយ ក្នុងធម្មវិន័យនេះបាន។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់សំដែងនូវសូត្រនេះចប់ហើយ ភិក្ខុទាំងឡាយនោះ ក៏មានចិត្តត្រេកអរ រីករាយ ចំពោះភាសិតរបស់ព្រះមានព្រះភាគ។
ចប់ មហាគោបាលសូត្រ ទី៣។
ID: 636824792518215617
ទៅកាន់ទំព័រ៖