ព្រះត្រៃបិដក ភាគ ២២
ចូឡគោបាលសូត្រ ទី៤
[២៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្បែរឆ្នេរទន្លេគង្គា ទៀបក្រុងឧក្កចេលា ក្នុងដែនវជ្ជី។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយ ក្នុងទីនោះថា នែភិក្ខុទាំងឡាយ។ ពួកភិក្ខុទាំងនោះ ក៏ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន។
[២៩] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់មានមកហើយថា គង្វាលគោ ជាអ្នកនៅក្នុងដែនមគធៈ ជាមនុស្សអប្បឥតប្រាជ្ញា មិនបានពិចារណានូវត្រើយខាងអាយ ទាំងមិនបានពិចារណា នូវត្រើយខាងនាយ នៃទន្លេគង្គា ក៏នាំគោទាំងឡាយ ឲ្យឆ្លងទៅកាន់ត្រើយខាងជើង នៃដែនវិទេហៈ ត្រង់ទីដែលមិនមែនជាកំពង់ ក្នុងសារទសម័យ នាខែជាខាងចុងនៃរដូវភ្លៀង។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ពួកគោ ក៏ធ្វើនូវការវិលវល់ ក្នុងកណ្តាលខ្សែទឹកទន្លេគង្គា ហើយក៏ដល់នូវសេចក្តីវិនាស បាត់បង់ក្នុងទឹកទន្លេនោះឯង សេចក្តីវិនាសបាត់បង់ទៅនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថាគង្វាលគោ ជា
ID: 636824793180602781
ទៅកាន់ទំព័រ៖