ព្រះត្រៃបិដក ភាគ ២២

អ្នក​នៅក្នុង​ដែន​មគធៈ​នោះ​ ​ជា​មនុស្ស​អប្ប​ឥត​ប្រាជ្ញា​ ​មិនបាន​ពិចារណា​ ​នូវ​ត្រើយ​ខាងអាយ​ ​ទាំង​មិនបាន​ពិចារណា​ ​នូវ​ត្រើយ​ខាងនាយ​ ​នៃ​ទន្លេ​គង្គា​ ​ក៏​នាំគោ​ទាំងឡាយ​ ​ឲ្យ​ឆ្លង​ទៅកាន់​ត្រើយ​ខាងជើង​ ​នៃ​ដែន​វិទេហៈ​ ​តាម​ទី​ដែល​មិនមែន​ជា​កំពង់​ ​ក្នុង​សារ​ទស​ម័យ​ ​នា​ខែ​ជា​ខាងចុង​នៃ​រដូវភ្លៀង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ជន​ទាំងឡាយ​ណា​នីមួយ​ ​ទោះ​សមណៈ​ក្តី​ ​ព្រាហ្មណ៍​ក្តី​ ​មិន​ឈ្លាស​ក្នុង​លោក​នេះ​(​១​)​ ​មិន​ឈ្លាស​ក្នុង​លោកខាងមុខ​(​២​)​ ​មិន​ឈ្លាស​ក្នុង​ទីនៅ​នៃ​មារ​(​៣​)​ ​មិន​ឈ្លាស​ក្នុង​ទី​មិនមែន​ជាទី​នៅ​នៃ​មារ​(​៤​)​ ​មិន​ឈ្លាស​ក្នុង​ទីនៅ​នៃ​មច្ចុ​(​៥​)​ ​មិន​ឈ្លាស​ក្នុង​ទី​ដែល​មិនមែន​ជាទី​នៅ​នៃ​មច្ចុ​(​៦​)​ ​ពួក​ជន​ណា​សំគាល់​ ​នូវ​ពាក្យ​របស់​សមណព្រាហ្មណ៍​ទាំងអម្បាល​នោះ​ ​ថា​ជា​ពាក្យ​គួរ​ស្តាប់​ ​គួរ​ជឿ​ ​សេចក្តី​សំគាល់​របស់​ជន​ទាំងនោះ​ ​នឹង​ប្រព្រឹត្តទៅ​ ​ដើម្បី​មិនមែន​ជា​ប្រយោជន៍​ ​ដើម្បី​ទុក្ខ​ ​អស់​កាលយូរ​អង្វែង​។​
​(​១​)​-​(​២​)​ ​មិន​ឈ្លាស​ក្នុង​ខន្ធ​ ​ធាតុ​ ​និង​អាយតនៈ​។​ ​(​៣​)​ ​ធម៌​ដែល​ប្រព្រឹត្តទៅ​ក្នុង​ភូមិ​ទាំង៣​។​ ​(​៤​)​ ​លោកុត្តរធម៌​ទាំង៩ប្រការ​។​ ​(​៥​)​-​(​៦​)​ ​ធម៌​ប្រព្រឹត្តទៅ​ក្នុង​ភូមិ៣​ ​និង​លោកុត្តរធម៌​ ​ដូចគ្នា​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៥៤ | បន្ទាប់
ID: 636824793891818031
ទៅកាន់ទំព័រ៖