ព្រះត្រៃបិដក ភាគ ២២

តែង​ហែល​ទៅតាម​សំឡេង​របស់​មេគោ​ ​ឯ​កូនគោ​នោះ​ ​ហែល​កាត់ទទឹង​ខ្សែទឹក​ទន្លេ​គង្គា​ ​ទៅដល់​ត្រើយ​ខាងនាយ​ ​ដោយ​ស្រួលបួល​ ​រឿង​នោះ​ ​ព្រោះ​ហេតុ​ដូចម្តេច​ ​ព្រោះថា​ ​គង្វាលគោ​ជា​បណ្ឌិត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គង្វាលគោ​ ​នៅក្នុង​ដែន​មគធៈ​នោះ​ឯង​ ​ជា​មនុស្ស​មាន​ប្រាជ្ញា​ ​បាន​ពិចារណា​ ​នូវ​ត្រើយ​ខាងអាយ​ ​ពិចារណា​ ​នូវ​ត្រើយ​ខាងនាយ​ ​នៃ​ទន្លេ​គង្គា​ ​ក៏​នាំគោ​ទាំងឡាយ​ ​ឲ្យ​ឆ្លង​ទៅកាន់​ត្រើយ​ខាងជើង​ ​នៃ​ដែន​វិទេហៈ​ ​តាម​ទី​ដែល​ជា​កំពង់​ ​ក្នុង​សារ​ទស​ម័យ​ ​នា​ខែ​ជា​ខាងចុង​ ​នៃ​វស្សានរដូវ​ ​(​ដូចម្តេច​មិញ​)​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ជន​ទាំងឡាយ​ណា​នីមួយ​ ​ទោះ​សមណៈ​ក្តី​ ​ព្រាហ្មណ៍​ក្តី​ ​ជា​អ្នក​ឈ្លាស​ក្នុង​លោក​នេះ​ ​ឈ្លាស​ក្នុង​លោកខាងមុខ​ ​ឈ្លាស​ក្នុង​ទីនៅ​របស់​មារ​ ​ឈ្លាស​ក្នុង​ទី​ដែល​មិនមែន​ជាទី​នៅ​របស់​មារ​ ​ឈ្លាស​ក្នុង​ទីនៅ​របស់​មច្ចុ​ ​ឈ្លាស​ក្នុង​ទី​ដែល​មិនមែន​ជាទី​នៅ​របស់​មច្ចុ​ ​ពួក​ជន​ណា​ ​បាន​សំគាល់​នូវ​ពាក្យ​ ​របស់​សមណៈ​ ​និង​ព្រាហ្មណ៍​ទាំងនោះ​ ​ថា​ជា​ពាក្យ​គួរ​ស្តាប់​ ​គួរ​ជឿ​ ​សេចក្តី​សំគាល់​របស់​ជន​ទាំងនោះ​ ​នឹង​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​អស់​កាលយូរ​អង្វែង​ ​យ៉ាង​ដូច្នោះឯង​។​
ថយ | ទំព័រទី ៥៦ | បន្ទាប់
ID: 636824794437818990
ទៅកាន់ទំព័រ៖