ព្រះត្រៃបិដក ភាគ ២២

 [​៣១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គោឧសភ​ទាំងឡាយ​ណា​ ​ជា​បិតា​របស់​គោ​ ​ជា​គោ​បរិនាយក​ ​គោឧសភ​ទាំងនោះ​ ​បាន​ហែល​កាត់ទទឹង​ខ្សែទឹក​ទន្លេ​គង្គា​ ​ទៅដល់​ត្រើយ​ខាងនាយ​ ​ដោយ​ស្រួលបួល​ ​មាន​ឧបមា​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ទាំងឡាយ​ណា​ ​ជា​អរហន្ត​ខីណាស្រព​ ​មាន​ព្រហ្មចារ្យ​នៅ​រួចហើយ​ ​មាន​សោឡស​កិច្ច​ធ្វើរួចហើយ​ ​មានភារៈ​ដាក់ចុះ​ហើយ​ ​បានសម្រេច​ប្រយោជន៍​របស់​ខ្លួន​ហើយ​ ​មាន​សំយោជនៈ​ក្នុង​ភព​ ​គឺ​តណ្ហា​អស់ហើយ​ ​មានចិត្ត​ផុត​ស្រឡះ​ហើយ​ ​ព្រោះ​ត្រាស់​ដឹង​នូវ​ធម៌​ដោយ​ប្រពៃ​ ​ភិក្ខុ​ទាំងនោះ​ ​អាច​កាត់​នូវ​ខ្សែ​នៃ​មារ​ដោយ​ទទឹង​ ​ហើយ​ទៅដល់​ត្រើយ​ខាងនាយ​ ​គឺ​ព្រះនិព្វាន​ ​ដោយ​ស្រួល​ ​មាន​ឧបមេយ្យ​ដូច្នោះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គោ​ទាំងឡាយ​ណា​ ​ដែល​ជា​គោ​មាន​កំឡាំង​ ​ជា​គោ​ដែល​គួរ​បង្ហាត់​បាន​ ​គោ​ទាំងនោះ​ ​បាន​ហែល​កាត់ទទឹង​ខ្សែទឹក​ទន្លេ​គង្គា​ ​ទៅដល់​ត្រើយ​ខាងនាយ​ ​ដោយ​ស្រួលបួល​ ​មាន​ឧបមា​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ទាំងឡាយ​ណា​ ​មាន​សំយោជនៈ​ជា​ចំណែកខាង​ក្រោម​ទាំង៥អស់ហើយ​ ​ជា​ឱប​បា​តិកៈ​(​១​)​ ​បរិនិព្វាន​ ​ក្នុង​លោក​នោះ​ ​មាន​សភាព​មិនបាន​ត្រឡប់​ចាកលោក​នោះ​ ​ភិក្ខុ​ទាំងនោះ​ ​នឹង​កាត់​នូវ​ខ្សែ​នៃ​មារ​ដោយ​ទទឹង​
​(​១​)​ ​សំដៅយក​ ​ព្រះ​អនាគាមិ​បុគ្គល​
ថយ | ទំព័រទី ៥៧ | បន្ទាប់
ID: 636824794882731772
ទៅកាន់ទំព័រ៖