ព្រះត្រៃបិដក ភាគ ២២

ហើយ​ទៅដល់​ត្រើយ​ខាងនាយ​ ​គឺ​ព្រះនិព្វាន​ ​ដោយ​ស្រួលបួល​ ​មាន​ឧបមេយ្យ​ដូច្នោះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គោឈ្មោល​ស្ទាវ​ទាំងឡាយ​ ​គោញី​ជំទង់​ទាំងឡាយ​ ​បាន​ហែល​កាត់ទទឹង​ខ្សែទឹក​ទន្លេ​គង្គា​ ​ហើយ​ទៅដល់​ត្រើយ​ខាងនាយ​ ​ដោយ​ស្រួលបួល​ ​មាន​ឧបមា​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ទាំងឡាយ​ណា​ ​មាន​សំយោជនៈ៣​ ​អស់ហើយ​ ​តែ​នៅ​មាន​រាគៈ​ ​ទោសៈ​ ​និង​មោហៈ​ ​ដែល​ស្រាលស្តើង​ ​ជាស​ក​ទា​គាមិ​បុគ្គល​ ​មកកាន់​លោក​នេះ​តែម្តង​ទៀត​ ​ហើយនឹង​ធ្វើ​នូវ​ទីបំផុត​ទុក្ខ​ ​ភិក្ខុ​ទាំងនោះ​ ​នឹង​កាត់​នូវ​ខ្សែ​នៃ​មារ​ដោយ​ទទឹង​ ​ហើយ​ដល់ត្រើយ​ខាងនាយ​ ​គឺ​ព្រះនិព្វាន​ ​ដោយ​ស្រួលបួល​ ​មាន​ឧបមេយ្យ​ដូច្នោះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កូនគោ​ដែល​កំពុង​បៅដោះ​ទាំងឡាយ​ ​និង​កូនគោ​ដែល​ស្គម​ ​មាន​កំឡាំង​ថយ​ ​បាន​ហែល​កាត់ទទឹង​ខ្សែទឹក​ទន្លេ​គង្គា​ ​ទៅដល់​ត្រើយ​ខាងនាយ​ ​ដោយ​ស្រួលបួល​ ​មាន​ឧបមា​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ទាំងឡាយ​ណា​ ​មាន​សំយោជនៈ៣អស់ហើយ​ ​ជា​សោតាបន្ន​បុគ្គល​ ​មាន​សភាព​មិន​ធ្លាក់ទៅក្នុង​អបាយ​ ​ជា​បុគ្គល​ទៀង​ ​មានធម៌​ជា​គ្រឿង​ត្រាស់​ដឹង​ ​ប្រព្រឹត្តទៅ​ក្នុង​ខាងមុខ​ ​ភិក្ខុ​ទាំងនោះ​ ​បាន​កាត់​នូវ​ខ្សែ​នៃ​មារ​ដោយ​ទទឹង​ហើយ​ ​ក៏បាន​ដល់​នូវ​ត្រើយ​ខាងនាយ​ ​គឺ​ព្រះនិព្វាន​ ​ដោយ​ស្រួលបួល​ ​មាន​ឧបមេយ្យ​ដូច្នោះឯង​។​
ថយ | ទំព័រទី ៥៨ | បន្ទាប់
ID: 636824795151832244
ទៅកាន់ទំព័រ៖