ព្រះត្រៃបិដក ភាគ ២២

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កូនគោ​កំពុង​បៅដោះ​ ​ដែល​ជា​កូនគោ​នៅ​ខ្ចី​ ​ទើបតែនឹង​កើត​ហើយ​ ​ក្នុង​ថ្ងៃ​នោះ​ឯង​ ​ក៏​ហែល​ទៅតាម​សំឡេង​នៃ​មេគោ​ ​បាន​ហែល​កាត់ទទឹង​ខ្សែទឹក​ទន្លេ​គង្គា​ ​ដល់ទៅ​ត្រើយ​ខាងនាយ​ ​ដោយ​ស្រួលបួល​ ​មាន​ឧបមា​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុ​ណា​ ​ដែល​ជា​ធម្មា​នុ​សារី​បុគ្គល​(​១​)​ ​និង​សទ្ធា​នុ​សារី​បុគ្គល​(​២​)​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​នឹង​កាត់​នូវ​ខ្សែ​នៃ​មារ​ដោយ​ទទឹង​ ​ហើយ​ដល់​នូវ​ត្រើយ​ខាងនាយ​ ​គឺ​ព្រះនិព្វាន​ ​ដោយ​ស្រួលបួល​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចំណែក​តថាគត​ ​ជា​អ្នក​ឈ្លាស​ក្នុង​លោក​នេះ​ ​អ្នក​ឈ្លាស​ក្នុង​លោកខាងមុខ​ ​អ្នក​ឈ្លាស​ក្នុង​ទីនៅ​នៃ​មារ​ ​អ្នក​ឈ្លាស​ក្នុង​ទី​ដែល​មិនមែន​ជាទី​នៅ​នៃ​មារ​ ​អ្នក​ឈ្លាស​ក្នុង​ទីនៅ​នៃ​មច្ចុ​ ​អ្នក​ឈ្លាស​ក្នុង​ទី​ដែល​មិនមែន​ជាទី​នៅ​នៃ​មច្ចុ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ជន​ទាំងឡាយ​ណា​ ​សំគាល់​នូវ​ពាក្យ​របស់​តថាគត​ ​ថា​ជា​ពាក្យ​គួរ​ស្តាប់​ ​គួរ​ជឿ​ ​សេចក្តី​សំគាល់​ ​របស់​ជន​ទាំងនោះ​ ​នឹង​ប្រព្រឹត្តទៅ​ ​ដើម្បី​ជា​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​អស់​កាលយូរ​អង្វែង​។​
​(​១​)​ ​បុគ្គល​អ្នក​រលឹក​តាម​នូវ​ធម៌​ ​គឺ​បញ្ញា​ ​តែង​ចំរើន​នូវ​មគ្គ​ ​មាន​បញ្ញា​ជា​ប្រធាន​ ​បានខាង​បុគ្គល​ ​ដែល​តាំងនៅ​ក្នុង​សោតាបត្តិ​មគ្គ​ ​មា​នប​ញ្ញិន្ទ្រិយ​ដ៏​ក្លៀវក្លា​។​ ​(​២​)​ ​បុគ្គល​អ្នក​រលឹក​តាម​នូវ​សទ្ធា​ ​តែង​ចំរើន​នូវ​មគ្គ​ ​មាន​សទ្ធា​ជា​ប្រធាន​ ​បានខាង​បុគ្គល​ ​ដែល​តាំងនៅ​ក្នុង​សោតាបត្តិ​មគ្គ​ ​មាន​សទ្ធិន្ទ្រិយ​ដ៏​ក្លៀវក្លា​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៥៩ | បន្ទាប់
ID: 636824795556496955
ទៅកាន់ទំព័រ៖