ព្រះត្រៃបិដក ភាគ ២២

ព្រះ​ទ្រង់ព្រះ​ភាគ​ ​ព្រះអង្គ​ត្រាស់​សូត្រ​នេះ​ចប់ហើយ​ ​ព្រះ​សុគត​ជា​សាស្តា​ ​លុះ​ត្រាស់​សូត្រ​នេះ​រួចហើយ​ ​ទើប​សំដែង​គាថា​នេះ​ ​តទៅទៀត​ថា​
​លោក​នេះ​ ​និង​លោកខាងមុខ​ ​ដែល​ព្រះសម្ពុទ្ធ​ទ្រង់​ដឹង​ ​បាន​ប្រកាស​ហើយដោយ​ប្រពៃ​ ​លោ​ក​ណាៗ​ ​ដែល​មច្ចុ​មារ​ទៅដល់​ក្តី​ ​ទៅ​មិនដល់​ក្តី​ ​ព្រះសម្ពុទ្ធ​ ​ទ្រង់​ដឹង​ច្បាស់​ ​បាន​ត្រាស់​ដឹង​នូវ​លោក​ទាំងអស់​នោះ​ ​ហើយ​បើកទ្វារ​នៃ​ព្រះនិព្វាន​ ​គឺ​អរិយមគ្គ​ ​ដើម្បី​ដល់​នូវ​ព្រះនិព្វាន​ ​ជាទី​ក្សេម​ ​បាន​កាត់​កំចាត់​ខ្សែ​របស់​មារ​ ​ហើយ​ធ្វើឲ្យ​ប្រាស​ចា​ក​ដើម​ប​បុះ​ ​គឺ​មានះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ជា​អ្នក​ច្រើន​ដោយ​សេចក្តី​រីករាយ​ ​ចូរ​ប្រាថ្នា​នូវ​ព្រះនិព្វាន​ ​ជាទី​ក្សេម​ចុះ​។​

​ចប់​ ​ចូឡ​គោបាល​សូត្រ​ ​ទី៤​។​

ថយ | ទំព័រទី ៦០ | បន្ទាប់
ID: 636824795937927625
ទៅកាន់ទំព័រ៖