ព្រះត្រៃបិដក ភាគ ២២

 [​៣៣​]​ ​លំដាប់នោះ​ឯង​ ​ព្រះ​អស្ស​ជិ​មាន​អាយុ​ ​ស្លៀក​ស្បង់​ ​ទ្រង់​នូវ​បាត្រ​ ​និង​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ចូល​ទៅ​ក្នុង​ក្រុង​វេសាលី​ ​ដើម្បី​បិណ្ឌបាត​។​ ​សច្ច​ក​និ​គន្ថ​បុត្រ​ ​កំពុង​ដើ​រស​សៀរ​ៗ​ទៅ​ ​ដើម្បី​សម្រាក​ស្មង​ ​ក្នុង​ក្រុង​វេសាលី​ ​ក៏បាន​ឃើញ​ព្រះ​អស្ស​ជិ​មាន​អាយុ​ ​កំពុង​និមន្ត​ទៅ​អំពី​ចម្ងាយ​ ​លុះ​ឃើញ​ហើយ​ ​ក៏​ចូល​សំដៅ​ទៅ​រក​ព្រះ​អស្ស​ជិ​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ ​ជាមួយនឹង​ព្រះ​អស្ស​ជិ​មាន​អាយុ​ ​លុះ​បញ្ចប់​ពាក្យ​ ​ដែល​គួរឲ្យ​កើត​សេចក្តី​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​ក៏​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​សច្ច​ក​និ​គន្ថ​បុត្រ​ ​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ពោល​ពាក្យ​នេះ​ ​នឹង​ព្រះ​អស្ស​ជិ​មាន​អាយុ​ថា​ ​បពិត្រ​ព្រះ​អស្ស​ជិ​ដ៏​ចំរើន​ ​ព្រះសមណគោតម​ ​តែង​ទូន្មាន​នូវ​សាវ័ក​ទាំងឡាយ​ ​ដូចម្តេច​ខ្លះ​ ​មួយទៀត​ ​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះសមណគោតម​ ​តែង​ប្រព្រឹត្តទៅ​ច្រើន​ ​ក្នុង​ពួក​សាវ័ក​ទាំងឡាយ​ ​មាន​ចំណែក​ដូចម្តេច​។​ ​ព្រះ​អស្ស​ជិ​តប​ថា​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ទូន្មាន​ ​នូវ​ពួក​សាវ័ក​ ​យ៉ាងនេះ​ ​មួយទៀត​ ​ពាក្យ​ប្រៀនប្រដៅ​ ​តែង​ប្រព្រឹត្តទៅ​ច្រើន​ ​ក្នុង​ពួក​សាវ័ក​ ​មាន​ចំណែក​យ៉ាងនេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូប​មិន​ទៀង​ ​វេទនា​មិន​ទៀង​ ​សញ្ញា​មិន​ទៀង​ ​
ថយ | ទំព័រទី ៦២ | បន្ទាប់
ID: 636824796522002652
ទៅកាន់ទំព័រ៖