ព្រះត្រៃបិដក ភាគ ២២
សង្ខារទាំងឡាយមិនទៀង វិញ្ញាណមិនទៀង ម្នាលភិក្ខុទាំងឡាយ រូបមិនមែនជាខ្លួន វេទនាមិនមែនជាខ្លួន សញ្ញាមិនមែនជាខ្លួន សង្ខារទាំងឡាយមិនមែនជាខ្លួន វិញ្ញាណមិនមែនជាខ្លួន សង្ខារទាំងពួងមិនមែនជាខ្លួន ធម៌ទាំងពួងមិនមែនជាខ្លួន ម្នាលអគ្គិវេស្សនៈ ព្រះមានព្រះភាគ ទ្រង់ទូន្មាននូវសាវ័កទាំងឡាយ យ៉ាងនេះឯង មួយទៀត ពាក្យប្រៀនប្រដៅរបស់ព្រះមានព្រះភាគ តែងប្រព្រឹត្តទៅច្រើន ក្នុងពួកសាវ័ក មានចំណែកយ៉ាងនេះ។ បពិត្រព្រះអស្សជិដ៏ចំរើន យើងទាំងឡាយណា បានស្តាប់ព្រះសមណគោតម មានវាទៈយ៉ាងនេះ យើងទាំងឡាយនោះ ឈ្មោះថា បានស្តាប់នូវវាទៈ ដែលកម្របានស្តាប់ ធ្វើម្តេចយើងទាំងឡាយ នឹងទៅជួបព្រះសមណគោតម ដ៏ចំរើននោះ បានម្តងហ្ន៎ ធ្វើម្តេចហ្ន៎ នឹងមានការចរចាអ្វីនីមួយទៅអេះ ធ្វើម្តេច យើងទាំងឡាយ នឹងដោះនូវសមណគោតម ឲ្យផុតអំពីទិដ្ឋិដ៏លាមកនោះចេញបានហ្ន៎។
[៣៤] សម័យនោះឯង ព្រះបាទលិច្ឆវី ចំនួន៥០០អង្គ កំពុងតែប្រជុំនៅក្នុងសន្ថាគារដ្ឋាន
(១) ដោយមានកិច្ចការអ្វីនីមួយ។ លំដាប់នោះ សច្ចកនិគន្ថបុត្រ ក៏ចូលទៅរកព្រះបាទលិច្ឆវីទាំងនោះ លុះចូល
(១) សាលាសម្រាប់ប្រៀនប្រដៅរាជត្រកូល។ អដ្ឋកថា។
ID: 636824796918087348
ទៅកាន់ទំព័រ៖