ព្រះត្រៃបិដក ភាគ ២២

ទៅដល់​ហើយ​ ​ក៏​ពោល​ពាក្យ​នេះ​ ​នឹង​ព្រះបាទ​លិ​ច្ឆ​វី​ទាំងនោះ​ថា​ ​សូម​ព្រះបាទ​លិ​ច្ឆ​វី​ទាំងឡាយ​ដ៏​ចំរើន​ ​អញ្ជើញ​ទៅ​ ​សូម​ព្រះបាទ​លិ​ច្ឆ​វី​ទាំងឡាយ​ ​ដ៏​ចំរើន​ ​អញ្ជើញ​ទៅ​ ​ខ្ញុំ​នឹង​មានការ​ចរចា​ ​ជាមួយនឹង​ព្រះសមណគោតម​ ​ក្នុងថ្ងៃនេះ​ ​ថាបើ​ព្រះសមណគោតម​ ​តតាំង​នឹង​ខ្ញុំ​ ​ដូចជា​ភិក្ខុ​ឈ្មោះ​អស្ស​ជិ​ ​ជា​សាវ័ក​ដែល​មាន​កេរ្តិ៍ឈ្មោះ​មួយ​ដែរ​ ​បាន​តតាំង​នឹង​ខ្ញុំ​រួចហើយ​ ​ខ្ញុំ​នឹង​ទាញ​មក​ ​ច្រាន​ទៅ​ ​គ្រវាត់​គ្រវែង​ ​នូវ​ពាក្យសំដី​ ​ដោយ​ពាក្យសំដី​ ​ចំពោះ​ព្រះសមណគោតម​ ​ដូចជា​បុរស​មាន​កំឡាំង​ ​ចាប់​សត្វ​ចៀម​ ​ដែល​មាន​រោម​វែង​ ​ឰដ៏​រោម​ទាំងឡាយ​ ​ទាញ​មក​ ​ច្រាន​ទៅ​ ​គ្រវាត់​គ្រវែង​ ​ដូច្នោះឯង​ ​ពុំ​នោះ​សោត​ ​ខ្ញុំ​នឹង​ទាញ​មក​ ​ច្រាន​ទៅ​ ​គ្រវាត់​គ្រវែង​ ​នូវ​ពាក្យសំដី​ ​ដោយ​ពាក្យសំដី​ ​ចំពោះ​ព្រះសមណគោតម​នោះ​ ​ដូចជា​បុរស​មាន​កំឡាំង​ ​ជា​អ្នកធ្វើការ​ងារ​ក្នុង​ផ្ទះ​លក់​សុរា​ ​ដាក់ចុះ​នូវ​កន្ទេល​ ​សម្រាប់​ដាក់​ម្សៅ​ ​ក្នុង​ផ្ទះ​លក់​សុរា​ ​ក្នុង​អន្លង់​ទឹកដែល​ជ្រៅ​ ​ចាប់​ត្រង់​ជាយ​ ​ទាញ​មក​ ​ច្រាន​ទៅ​ ​គ្រវាត់​គ្រវែង​ ​ដូច្នោះឯង​ ​ពុំ​នោះ​ ​ខ្ញុំ​នឹង​ផ្កាប់​ចុះ​ ​ផ្ងារ​ឡើង​ ​បោកបោះ​ ​នូវ​ពាក្យសំដី​ ​ដោយ​ពាក្យសំដី​ ​ចំពោះ​ព្រះសមណគោតម​ ​
ថយ | ទំព័រទី ៦៤ | បន្ទាប់
ID: 636824797169091788
ទៅកាន់ទំព័រ៖