ព្រះត្រៃបិដក ភាគ ២២

ដូចជា​បុរស​មាន​កំឡាំង​ ​ជា​អ្នកលេង​សុរា​ ​ចាប់​ថាស​ត្រង់​កណ្តាប់​មាត់​ផ្កាប់​ចុះ​ ​ផ្ងារ​ឡើង​ ​បោកបោះ​ ​ដូច្នេះ​ឯង​ ​ពុំ​នោះ​សោត​ ​ខ្ញុំ​នឹង​លេង​នូវ​ព្រះសមណគោតម​ ​ឲ្យ​មាន​ទំនង​ដូចជា​គេលេង​នូវ​ល្បែង​លាង​សម្បក​ធ្មៃ​ ​ឲ្យ​ដូចគ្នានឹង​ដំរី​ដែល​មាន​អាយុ៦០ឆ្នាំ​ ​ចុះ​កាន់​ស្រះ​បោក្ខរណី​ដ៏​ជ្រៅ​ ​ហើយ​លេង​នូវ​ល្បែង​លាង​សម្បក​ធ្មៃ​ ​ដូច្នោះឯង​ ​សូម​ព្រះបាទ​លិ​ច្ឆ​វី​ទាំងឡាយ​ ​ដ៏​ចំរើន​ ​អញ្ជើញ​ទៅ​ ​សូម​ព្រះបាទ​លិ​ច្ឆ​វី​ទាំងឡាយ​ដ៏​ចំរើន​ ​អញ្ជើញ​ទៅ​ ​ខ្ញុំ​នឹង​មានការ​ចរចា​ ​ជាមួយនឹង​ព្រះសមណគោតម​ ​ក្នុងថ្ងៃនេះ​។​ ​បណ្តា​ព្រះបាទ​លិ​ច្ឆ​វី​ទាំងនោះ​ ​ព្រះបាទ​លិ​ច្ឆ​វី​ពួក​ខ្លះ​ ​មាន​ព្រះ​វាចា​យ៉ាងនេះ​ថា​ ​ព្រះសមណគោតម​ ​នឹង​លើកឡើង​ ​នូវ​ពាក្យសំដី​ ​របស់​សច្ច​ក​និ​គន្ថ​បុត្រ​ ​ដូចម្តេច​បាន​ ​មានតែ​សច្ច​ក​និ​គន្ថ​បុត្រ​ទេ​ ​ទើបនឹង​លើកឡើង​ ​នូវ​ពាក្យសំដី​របស់​ព្រះសមណគោតម​វិញ​បាន​។​ ​ព្រះបាទ​លិ​ច្ឆ​វី​ពួក​ខ្លះ​ ​មាន​ព្រះ​វាចា​យ៉ាងនេះ​ថា​
ថយ | ទំព័រទី ៦៥ | បន្ទាប់
ID: 636824797428062244
ទៅកាន់ទំព័រ៖