ព្រះត្រៃបិដក ភាគ ២២
សច្ចកនិគន្ថបុត្រនោះ នឹងលើកឡើង នូវពាក្យសំដី របស់ព្រះមានព្រះភាគជាម្ចាស់ ដូចម្តេចបាន មានតែព្រះមានព្រះភាគជាម្ចាស់ទេ ទើបលើកឡើង នូវពាក្យសំដី របស់សច្ចកនិគន្ថបុត្របាន។ លំដាប់នោះ សច្ចកនិគន្ថបុត្រ មានព្រះបាទលិច្ឆវីចំនួន៥០០អង្គ ចោមរោម ក៏ចូលសំដៅទៅត្រង់កូដាគារសាលា នាមហាវ័ន។
[៣៥] សម័យនោះឯង ភិក្ខុច្រើនរូបកំពុងចង្ក្រមនៅទីវាល។ គ្រានោះ សច្ចកនិគន្ថបុត្រ ចូលទៅរកភិក្ខុទាំងនោះ លុះចូលទៅដល់ហើយ ក៏ពោលពាក្យនេះ នឹងភិក្ខុទាំងនោះថា នែលោកទាំងឡាយដ៏ចំរើន ឥឡូវនេះ ព្រះគោតមដ៏ចំរើននោះ គង់នៅក្នុងទីណា យើងទាំងឡាយ ចង់ជួបនឹងព្រះគោតមដ៏ចំរើននោះ។ ភិក្ខុទាំងនោះតបថា ម្នាលអគ្គិវេស្សនៈ ព្រះមានព្រះភាគ ជាម្ចាស់អង្គនោះ ទ្រង់យាងចូលទៅកាន់ មហាវ័ន គង់សម្រាកព្រះអង្គ ក្នុងវេលាថ្ងៃ ក្រោមម្លប់ឈើមួយ។ លំដាប់នោះ សច្ចកនិគន្ថបុត្រ ក៏ចូលទៅកាន់មហាវ័ន ជាមួយនឹងព្រះបាទលិច្ឆវី ជាបរិស័ទច្រើនអង្គ ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ
ID: 636824797702164726
ទៅកាន់ទំព័រ៖