ព្រះត្រៃបិដក ភាគ ២២

អគ្គិ​វេស្ស​នៈ​ ​តថាគត​ ​តែង​ទូន្មាន​ពួក​សាវ័ក​យ៉ាងនេះ​ ​ពាក្យ​ប្រៀនប្រដៅ​ ​របស់​តថាគត​ ​តែង​ប្រព្រឹត្តទៅ​ ​ច្រើន​ក្នុង​ពួក​សាវ័ក​ ​មាន​ចំណែក​យ៉ាងនេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូប​មិន​ទៀង​ ​វេទនា​មិន​ទៀង​ ​សញ្ញា​មិន​ទៀង​ ​សង្ខារ​ទាំងឡាយ​មិន​ទៀង​ ​វិញ្ញាណ​មិន​ទៀង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូប​មិនមែន​ជា​ខ្លួន​ ​វេទនា​មិនមែន​ជា​ខ្លួន​ ​សញ្ញា​មិនមែន​ជា​ខ្លួន​ ​សង្ខារ​ទាំងឡាយ​មិនមែន​ជា​ខ្លួន​ ​វិញ្ញាណ​មិនមែន​ជា​ខ្លួន​ ​សង្ខារ​ទាំងពួង​មិនមែន​ជា​ខ្លួន​ ​ធម៌​ទាំងពួង​ ​ក៏​មិនមែន​ជា​ខ្លួន​ដែរ​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​តថាគត​ ​តែង​ទូន្មាន​ពួក​សាវ័ក​ ​យ៉ាងនេះ​ឯង​ ​ពាក្យ​ប្រៀនប្រដៅ​ ​របស់​តថាគត​ ​តែង​ប្រព្រឹត្តទៅ​ច្រើន​ ​ក្នុង​ពួក​សាវ័ក​ ​មាន​ចំណែក​យ៉ាងនេះ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​សូម​សំដែង​ពាក្យឧបមា​បន្តិច​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​អើ​អគ្គិ​វេស្ស​នៈ​ ​អ្នកឯង​ចូរ​សំដែង​ពាក្យឧបមា​ទៅចុះ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពីជគាម​ ​និង​ភូតគាម​ទាំងឡាយ​ណា​នីមួយ​ ​ដល់​នូវ​ការ​ចំរើន​ ​លូតលាស់​ ​ធំ​ទូលាយ​ ​ពីជគាម​ ​និង​ភូតគាម​ទាំងអស់​នោះ​ ​អាស្រ័យ​នូវ​ផែនដី​ ​តាំងនៅ​លើ​ផែនដី​ ​ពីជគាម​ ​និង​ភូតគាម​ទាំង​នុ៎ះ​ ​ក៏​តែងតែ​ដល់​នូវ​ការ​ចំរើន​ ​លូតលាស់​ ​ធំ​ទូលាយ​ ​យ៉ាងនេះ​ ​មាន​ឧបមា​ដូចម្តេច​មិញ​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​មួយទៀត
ថយ | ទំព័រទី ៦៨ | បន្ទាប់
ID: 636824798236309664
ទៅកាន់ទំព័រ៖